Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យទទួលបាន​ភាពជោគជ័យ ជាមួយ​សហគមន៍​ទាំង ១០ របស់ខ្លួន​

ដោយ Pothe Thun
07/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យ ខេត្តសៀមរាប បាន​ប្រកាស​នៅ​មហាសន្និបាត​របស់​ខ្លួន​ថា គិត​ត្រឹម​ឆ្នាំ​២០១៨ សហភាព​សមាគមន៍​មួយ​នេះ រក​ប្រាក់​ចំណេញ​សរុប បាន​រហូត​ដល់​៥៥​លាន​រៀល នេះ​បើ​តាម​ប្រសាសន៍​លោក ផង់ សារ៉េត ដែលជា​ប្រធាន​សហភាព​សហគមន៍​។​

​ក្នុង​មហាសន្និបាត របស់​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​-​មានជ័យ​ប្រចាំឆ្នាំ​ជា​លើកដំបូង​របស់​ខ្លួន ដើម្បី​បូក​សរុប​លទ្ធផល​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩
​បានបង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០១៨ សហភាព​សហគមន៍​កសិកម្ម​មួយនេះ ក្នុង​ខេត្ត​សៀមរាប មាន​សមាជិក​សរុប ១០​សហគមន៍ ដែល​ស្ថិត​នៅក្នុង​ស្រុក​ចំនួន​៦ រួម​មាន​ស្រុក​ជីក្រែង សូទ្រនិគម ប្រាសាទបាគង អង្គរ​ធំ បន្ទាយស្រី និង​ស្រុក​ពួក​។

​តាមរយៈ​របាយការណ៍​របស់​សហភាព​សមាគម​ន៍​កសិកម្ម​សៀមរាប​-​មានជ័យ ខេត្តសៀមរាប បានបញ្ជាក់​ថា សហភាព​សហគមន៍​នេះ ធ្វើ​ការវិនិយោគ​ទៅលើ​មុខរបរ​ចំនួន​៥ ទី​១ ទិញ​លក់​ជីគីមី ទី​២ ទិញ​លក់​ចំណី​សត្វ ទី​៣ ទិញ​លក់​ថ្នាំ​កសិកម្ម ទី​៤ ផ្តល់​ឥណទាន​កសិកម្ម ទី​៥ សម្របសម្រួល​ទីផ្សារ​ស្រូវ​ពូជ និង ស្រូវ​ចំណី ដើម្បី​ជួយ​សហគមន៍​កសិកម្ម ឲ្យទទួល​បាន​តម្លៃ​ធាតុ​ចូល​កសិកម្ម និង​អត្រា​ការប្រាក់​ប្រសើរឡើង​។ ក្នុងការ​វិនិយោគ​នេះ សហភាព​សមាគមន៍ បានគ្រោង​ថវិកា​សម្រាប់​ការវិនិយោគ ប្រមាណ​ជាង ៤ ពាន់​លាន​រៀល ដោយ​រំពឹងថា នឹង​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ​ជាង ៦៤​លាន​រៀល​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ផង់ សារ៉េត បាន​គូសបញ្ជាក់ថា សម្រាប់​ការវិនិយោគ​ជាក់ស្ដែង សហភាព​សមាគមន៍រ​បស់​លោក ចំណាយ​ទុន​អស់​ត្រឹម​តែ ប្រមាណ​ជាង​៧​រយ​លាន​រៀល​ប៉ុណ្ណោះ និង​ទទួលបាន​ប្រាក់ចំណេញ​ដុល​ជាង ៥៥​លាន​រៀល​។ ក្នុងនោះ ក្រោយ​ការទូទាត់ សហព័ន្ធ​សហគមន៍ ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ ៣៦​លាន​រៀល ស្មើនឹង ៥៦% បើ​ធៀប​ទៅ​នឹង​ការរំពឹងទុក​នៃ​ប្រាក់​ចំណេញ និង ស្មើនឹង ៥% បើ​ធៀប​ទៅ​នឹង​ដើម​ទុន​វិនិយោគ​ជាក់ស្តែង ។​

​មាន​វត្តមាន​ក្នុង ឱកាស​នោះ​ដែរ លោក ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ផ្ដល់​អនុសាសន៍​ថា គន្លឹះ​សំខាន់ ឆ្ពោះទៅ​រក​ជោគជ័យ​គឺ​ការធ្វើឲ្យ​មាន​តម្លាភាព​និង គណនេយ្យភាព នៅក្នុង​សហគមន៍​។​

​លោក ស្រ៊ុន សុខុម បាន​បន្ថែមថា ក្រៅពី រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​អនុគ្រោះ លើ​សហគមន៍​កសិកម្ម​ទាំងអស់ រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត គណៈកម្មការ​សម្របសម្រួល​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដែល​មាន​តំណាង​ក្រសួង​ទាំង ២៧ បាន​ចូលរួម ក្នុងនោះ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ជា​ប្រធាន​។ រីឯ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ មាន​ភារកិច្ច​សហការ ជួយ​ដល់​សហគមន៍​ផងដែរ ។​

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទខេត្តសៀមរាបមហាសន្និបាតសហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប

ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប

អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.