Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឃាត់ខ្លួនបុរសល្មោមកាមម្នាក់ក្រោយចាប់រំលោភក្មេងស្រីម្នាក់រួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ

ដោយ Pothe Thun
10/05/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឃាត់ខ្លួនបុរសល្មោមកាមម្នាក់ក្រោយចាប់រំលោភក្មេងស្រីម្នាក់រួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចខេត្តសៀមរាបកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ដែលបានល្បួងក្មេងស្រីវ័យ ១៣ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងព្រៃផ្សៃ ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានបន្ថែមថា បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២១ និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បន្ទាប់មកបានប្រហែលមួយសន្ធុះ គាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ ក្រោយមកចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ (ជនសង្ស័យ) បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ទើបចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល ៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោងប្រហែល ០៥ និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែបាត់ទៅហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវរសេនីយ៍ទោ បន្តថាក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យទៅលើកុមារីរងគ្រោះ ហើយសន្និដ្ឋានថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយសារករណីឃាត់កម្ម។ ភ្លាមនោះជំនាញបានធ្វើការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ ៣១ឆ្នាំ យកមកសួរនាំ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិបទល្មើសនេះពិតប្រាកដមែន ដោយរូបគេ បានចាប់ក្មេងស្រីរងគ្រោះសង្កត់ក្នុងទឹកស្រែឲ្យសន្លប់ រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះចោលក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រំលោភសម្លាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រតិបត្ដិទេសចរណ៍ខាងមុខប្រាសាទអង្គរវត្ដ សម្ដែងការសប្បាយចិត្ដ ខណៈអ្នកទេសចរជាច្រើនបានមកកំសាន្ដនៅប្រាសាទអង្គរ ធ្វើឱ្យចំណូលសេដ្ឋកិច្ចវិស័យទេសចរកើនឡើង

ក្រុមប្រតិបត្ដិទេសចរណ៍ខាងមុខប្រាសាទអង្គរវត្ដ សម្ដែងការសប្បាយចិត្ដ ខណៈអ្នកទេសចរជាច្រើនបានមកកំសាន្ដនៅប្រាសាទអង្គរ ធ្វើឱ្យចំណូលសេដ្ឋកិច្ចវិស័យទេសចរកើនឡើង

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.