Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សួនរុក្ខជាតិអង្គរខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកមិញនេះ

ដោយ Pothe Thun
19/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង ១៥ហិកតារ ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំនាក់ឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

បើតាមលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថា ក្នុងរយៈពេល ១ខែ ឬ១ខែកន្លះបន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ គឺអាជ្ញាធរអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាដោយឥតគិតថ្លៃ។ បន្ទាប់ពីនោះ គឺមានការលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនាសួនរុក្ខជាតិអង្គរក្នុងតម្លៃមួយដ៏សមរម្យ ដើម្បីបានថវិការយកទៅថែរក្សា និងអភិវឌ្ឍន៍សួននេះ ឱ្យកាន់តែប្រសើរ។ សម្រាប់សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកៃច្នៃនៅក្នុងក្រុងសៀមរាបនេះដែរ មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង ៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។

មានប្រសាសន៍ឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវចិត្រសិល្បៈ ជាមួយនឹងអាជ្ញាធរអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង ដោយសួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ «សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែនOxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ»។ ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរណ៍ផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើ និងរុក្ខជាតិព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រមទាំងសំបូរបែប ដោយរុក្ខជាតិបន្ថែមទៀត។ ហើយទៅពេលខាងមុខយើងរំពឹងថា សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីខេត្តសៀមរាប ឱ្យចាប់អារម្មណ៍ និងចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ។

សូមជម្រាបថា សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា ៥ផ្នែក គឺផ្នែកទី១.ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ ផ្នែកទី២.គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ផ្នែកទី៣.ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤.ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេសផង។ ចំពោះផ្នែកទី៥.គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹក ដើម្បីឱ្យកាន់តែមានសម្រស់និងភាពទាក់ទាញថែមទៀត។ សម្រាប់អនាគតអាជ្ញាធរជាតិអប្សរា នឹងមានគំរោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះ ឱ្យបានទំហំធំ រហូតដល់ ១៣០ហិកតារ គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់កស្សិណទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះបានកាន់តែច្រើន៕

អត្ថបទ និង រូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សួនរុក្ខជាតិអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

No deposit Totally free Spins Nz ️ https://free-daily-spins.com/slots/cold-as-ice Better Pokies Incentive Now offers 2022

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.