Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

ដោយ Pothe Thun
05/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
អភិបាលខេត្តសៀមរាប រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបើកជាផ្លូវការ ដែលខណៈពេលនោះ សង្កេតឃើញវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាមុខនាគសង្កាត់គោកចក , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាកេសរាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និង ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យហ៊ុន សែន គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមជាមួយប្រជាពលរដ្ឋទូទៅគ្រប់និន្នាការទាំងអស់ បានអញ្ជើញទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋាន និង ជាការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៥ឆ្នាំជាទៀងទាត់ និងតាមពេលវេលាដែលបានកំណត់ ហើយមកដល់ពេលនេះ បានដំណើរការចំនួន៥លើកហើយ ដែលកាលពីអាណត្តិទី១ គឺនៅឆ្នាំ២០០២ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានរៀបចំកម្លាំងការពារនៅគ្រប់ការិយាល័យបោះឆ្នោត ដើម្បីធានាសន្តិសុខ និង សុវត្ថិភាព ទាំងនៅការិយាល័យបោះឆ្នោត និង ទាំងអ្នកដែលបានទៅបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យដំណើរការប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម បង្ហាញមានក្តីសប្បាយរីករាយ ដែលបានបំពេញកាតព្វកិច្ចរួចរាល់ក្នុងនាមជាពលរដ្ឋមួយរូប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា អ្វីៗបាននឹងកំពុងប្រព្រឹត្តិទៅដោយរលូនតាមប្រក្រតីទិន និងនិតិវិធី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ គិតមកទល់ពេលនេះ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីកើតឡើងឡើយ ។
សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តមានឃុំសង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន១.៥០៨ការិយាល័យ និង មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨៨.៥៣៣នាក់ មានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង ១.គណបក្សប្រជាជនកម្ពុជា ,២.គណបក្សភ្លើងទៀន ,៣. គណបក្សខ្មែររួបរួមជាតិ ,៤.គណបក្សហ៊្វុនស៊ិនប៉ិច ,៥.គណបក្សខ្មែរស្រឡាញ់ជាតិ , ៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៧. គណបក្សឆន្ទៈខ្មែរ ,៨.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , ៩. គណបក្សកែទម្រង់កម្ពុជា ,១០. គណបក្សកម្ពុជានិយម ,១១.គណបក្សសញ្ជាតិកម្ពុជា , ១២.គណបក្សយុវជនកម្ពុជា និង១៣. គណបក្សរស្មីខេមរា និងមានបេក្ខជនឈរឈ្មោះសរុបចំនួន ៦.១១៣នាក់ ក្នុងនោះស្រីចំនួន ២.០៥៩នាក់៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន ព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ស្ទាក់យន្ដហោះយោធា

ចិន ព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ស្ទាក់យន្ដហោះយោធា

អវកាសយានិកថ្មី ចំនួន៣នាក់របស់ចិន ត្រូវបានបញ្ជូនឡើងទៅដល់ស្ថានីយអវកាសរបស់ខ្លួន

អវកាសយានិកថ្មី ចំនួន៣នាក់របស់ចិន ត្រូវបានបញ្ជូនឡើងទៅដល់ស្ថានីយអវកាសរបស់ខ្លួន

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.