Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅខេត្តសៀមរាប !

ដោយ Pothe Thun
14/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅខេត្តសៀមរាប !
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត និងមន្ត្រីរាជការទាំង២៥, វាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមនៅទីនេះដោយផ្ទាល់ជាង ៥០រូប និងចូលរួមពីចម្ងាយតាមរយ: Video Conference ជាច្រើនរូបទៀតផងដែរ។

អង្គសិក្ខាសាលាប្រព្រឹត្តិទៅពេញមួយថ្ងៃ ដោយមានបទបង្ហាញ និងបានជជែកពិភាក្សាគ្នា ស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តន៍ នៃបច្ចេកវិទ្យាក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ ។ ការចែករលែកបទពិសោធពី វាគ្មិនអន្តរជាតិគឺ លោក George Kuruvilla ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់វិស្វកម្មសោតទស្សន៍ នៃក្រសួងព័ត៌មាន និងសោតទស្សន៍ឥណ្ឌា ពាក់ព័ន្ធនឹងបទពិសោធន៍ជាច្រើនទាក់ទងនឹងផលប៉ះពាល់ ឬបច្ច័យ (impact) នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ លើវិស័យសារព័ត៌មាន ដែលមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈម។ លោក សុខ សំអាត ជាអ្នកជំនាញទីផ្សារឌីជីថល ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងម៉ូឌែលអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យឌីជីថលនេះដែរ ។ លោកសំអាត បានលើកឡើងពីសារ:សំខាន់ នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ លើវិស័យសារព័ត៌មាន ដែលសិក្ខាកាមអាចពិចារណា និងយកទៅអនុវត្តបានតាមតម្រូវការរបស់អង្គភាព។ ជាមួយគ្នានោះ ក៏មានវាគ្មិនខ្មែរពីររូបផ្សេងទៀតគឺលោក លាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗ និងលោក ផ្លុង វិចិត្រ និពន្ធនាយកសារព័ត៌មានស៊ីស៊ីថាមស៍ ដែលបានចែករំលែកបទពិសោធន៍ នៃការធ្វើឌីជីថលលូបនីយកម្មនៃអង្គភាពសារព័ត៌មានទាំងពីរ។


ថ្លែងបូកសរុប និងបិទអង្គសិក្ខាសាលា ឯកឧត្តម ផុស សុវណ្ណ ក្នុងនាមក្រសួងព័ត៌មាន និងក្រុមការងាររៀបចំសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ វាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ តំណាងស្ថាប័នសារព័ត៌មាន ទាំងអស់ ដែលបានខិតខំចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ របស់ខ្លួន ដល់សិក្ខាកាមដែលបានចូលរួមនាឱកាសនេះ ថាជាការចូលរួមដ៏មានសារ:សំខាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីមានសមត្ថភាពប្រកួតប្រជែងទាំងនៅក្នុងប្រទេស និងអន្តរជាតិ។ ឯកឧត្តម បានផ្តល់នូវចំណុចគន្លឺះ និងធាតុចូល មួយចំនួន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជា សំដៅធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានត្រូវផ្តោតសំខាន់ លើផលប្រយោជន៍អតិថិជន ព្រោះបច្ចុប្បន្ននេះ អតិថិជនត្រូវការ content ដែលមានគុណភាព និង មានប្រយោជន៍សម្រាប់ពួកគេ។ ឯកឧត្តម មានប្រសាសន៍បន្តថា៖ ថ្នាក់ដឹកនាំអង្គភាពត្រូវត្រួតពិនិត្យឡើងវិញនូវឥរិយាបថ នៃភាពជាអ្នកដឹកនាំរបស់ខ្លួន និងត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវ: និងចំណេះដឹង ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអាចដើរទាន់នៃការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យា ព្រោះថា មិនមាននរណាម្នាក់ល្អឥតខ្ចោះនោទេ ដូចនេះ អង្គភាព និងអ្នកសារព័ត៌មានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងចេះជួយគ្នាទៅវិញទៅមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សង្កត់ធ្ងន់ថា៖ មនុស្សបង្កើតបច្ចេកវិទ្យា ហើយមនុស្សជាអ្នកប្រើបច្ចេកវិទ្យា និងអ្នកខ្លះប្រើវា ដើម្បីបំផ្លាញពិភពលោក។ ដូច្នេះយើងត្រូវប្រើប្រាស់បច្ចេវិទ្យាក្នុងផ្លូវដ៏ត្រឹមត្រូវ និងបម្រើផលប្រយោជន៍មនុស្សជាតិ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!  ។

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការសាលារៀនទន្សាយ ផ្ដល់អារហាររូបករណ៍ជាសម្ភារសិក្សា និងកង់ដល់កុមារក្រៅសាលា មានជីវភាពខ្វះខាត និងមានពិការភាពជាង ៣០០នាក់ ក្នុងស្រុកពួក ខេត្តសៀមរាប

អង្គការសាលារៀនទន្សាយ ផ្ដល់អារហាររូបករណ៍ជាសម្ភារសិក្សា និងកង់ដល់កុមារក្រៅសាលា មានជីវភាពខ្វះខាត និងមានពិការភាពជាង ៣០០នាក់ ក្នុងស្រុកពួក ខេត្តសៀមរាប

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

How To Have Casino poker (An important Beginner's Information)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.