Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប នាំយកគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថា ជាង១០០ក្បាល ទៅតម្កល់ទុកនៅបណ្ណាល័យប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១

ដោយ Pothe Thun
25/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប នាំយកគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថា ជាង១០០ក្បាល ទៅតម្កល់ទុកនៅបណ្ណាល័យប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះសច្ចានុបាល នឿម វុទ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទី ហៅវត្តស្វាយរមៀត ក្រុងសៀមរាប រួមនឹងព្រះរាជាគណៈ និងចៅអធិការមួយចំនួន ក្នុងខេត្តសៀមរាប ប្រជាពុទ្ឋបរិស័ទក្នុងខេត្តជាង ១៥០នាក់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បាននាំយកគម្ពីរព្រះត្រៃបីដក ចំនួន ១១០ក្បាល និងអដ្ឋកថា ៨០ក្បាល យកមកតម្កល់ទុកនៅបណ្ណាល័យប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធាកងពលតូចថ្មើរជើងលេខ៤១ បានសម្តែងនូវការដឹងគុណ អរព្រះគុណ និងអរគុណយ៉ាងក្រៃលែង ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ដែលបានដង្ហែរគម្ពីរព្រះត្រៃបិដក និងសៀវភៅអដ្ឋកថា ដែលជាច្បាប់បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់តម្កល់ទុក ដើម្បីចែករំលែកចំណេះដឹងទៅដល់ព្រះសង្ឃ សមណសិស្ស ពុទ្ធបរិស័ទជិតឆ្ងាយ និងសាធារណជនបានមកស្រាវជ្រាវសិក្សារៀនសូត្រនៅទីនេះ។ សម្រាប់អគារបណ្ណាល័យ និងសារមន្ទីរប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១ គឺកសាងឡើងក្នុងគោលបំណងប្រមូលផ្តុំ និងតម្កល់ទុកនូវសៀវភៅប្រវត្តិសាស្ត្រខ្មែរគ្រប់ជំនាន់ សៀវភៅប្រវត្តិសាស្ត្រយោធា សៀវភៅចំណេះដឹងទូទៅ ដើម្បីជាប្រយោជន៍សម្រាប់កងទ័ព មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនមកសិក្សាស្រាវជ្រាវរៀនសូត្រ។

មានសង្សដីកានាឱកាសនោះ ព្រះសច្ចានុបាល នឿម វុទ្ធី មូលហេតុដែលព្រះអង្គដឹកនាំពុទ្ធបរិស័ទដង្ហែរគម្ពីរធម៌មកតម្កល់ទុកនៅបណ្ណាល័យនាពេលនេះ ដោយកន្លងមកព្រះអង្គបានដឹកនាំមន្ត្រីសង្ឃមកសូត្រមន្តបញ្ចុះបឋមសិលាសាងសង់អគារ ២ជាន់ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តាមការនិមន្តរបស់ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ហើយត្រូវបានថ្នាក់ដឹកនាំកងពលនិមន្តព្រះអង្គឲ្យចូលទស្សនាអគារបណ្ណាល័យ និងសារមន្ទីរប្រវត្តិសាស្ត្រ កងពលតូចថ្មើរជើងលេខ៤១ ធ្វើឲ្យព្រះអង្គកើតមានសេចក្តីជ្រះថ្លាដោយឃើញការស្ថាបនាអគារបណ្ណាល័យ និងសារមន្ទីរប្រវត្តិសាស្ត្ររបស់កងទ័ពនេះ មានភាពស្រស់ស្អាតរចនាបទបែបបុរាណ និងមានភាពទាក់ទាញ ទើបព្រះអង្គសម្រេចព្រះទ័យអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ ហើយក៏មានពុទ្ធបរិស័ទ ក្នុងខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួន ព្រមទាំងមានសប្បុរសជនមកពីក្រៅប្រទេស កើតមានសទ្ធាជ្រះថ្លារួមគ្នាជាវគម្ពីរធម៌ និងបានដង្ហែរមកតម្កល់ទុក នៅក្នុងបណ្ណាល័យនៅពេលនេះតែម្តង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបដែរថា ក្នុងឱកាសនោះក្រុមមន្ត្រីសង្ស ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន៖ មី ៥៧កេះ ,ភេសជ្ជៈ ១៤កេស ,ត្រីខ ២៨០កំប៉ុង, ទឹកត្រី ១៤យួរ, ទឹកស៊ីអ៊ីវ ២៦យួរ, ស្ករស ១០គីឡូក្រាម, សៀង ៤គីឡូក្រាម, ផ្អកត្រីប្រា ផ្អកពងត្រី ៨គីឡូក្រាម និងថវិកា ១លានរៀល ប្រគល់ជូនដល់កងពលតូចថ្មើរជើងលេខ៤១ ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គម្ពីរព្រះត្រៃបិដកបណ្ណាល័យប្រវត្តិសាស្ត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ

ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថាការអភិវឌ្ឍន៍ប្រទេសដែលចំគោលដៅបានល្អ គឺត្រូវពឹងផ្អែកលើស្ថិតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.