Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថាការអភិវឌ្ឍន៍ប្រទេសដែលចំគោលដៅបានល្អ គឺត្រូវពឹងផ្អែកលើស្ថិតិ

ដោយ Pothe Thun
25/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការអភិវឌ្ឍន៍ប្រទេស ដែលល្អត្រូវពឹងផ្អែកលើទិន្ន័យស្ថិតិ មិនថាវិស័យណាក៏ដោយ ព្រោះទិន្នន័យផ្ដល់អត្ថប្រយោជន៍ ជារបាយការណ៍វិភាគស៊ីជម្រៅ ជាកិច្ចការសំខាន់ មានអាទិភាពខ្ពស់សម្រាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ នេះបើតាមការលើកឡើង របស់ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នាសាលាខេត្តសៀមរាប ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២។

ឯកឧត្តម លេង ផាលី គូសបញ្ជាក់ថា ជំរឿនប្រជាជនគឺជាប្រភពព័ត៌មាន ដ៏សម្បូរបែប ដែលផ្តល់នូវចំនួន និងចរិតលក្ខណៈប្រជាជន សម្រាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ ដូចជាវិស័យនគររូបនីយកម្ម និងសំណង់ វិស័យសេដ្ឋកិច្ច ការងារ និងមុខរបរ វិស័យអប់រំ វិស័យសុខភាពសាធារណៈ វិស័យសុខុមាលភាពសង្គមកិច្ច វិស័យគ្រប់គ្រងរដ្ឋបាល វិស័យទឹកស្អាត និងអនាម័យ វិស័យវិសមភាពយេនឌ័រជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ការធ្វើជំរឿនប្រជាជននេះដែរ ក៏នឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការធ្វើចំណោល ឬព្យាករណ៍ប្រជាជន សម្រាប់ការរៀបចំផែនការរយៈពេលវែង និងការធ្វើចំណាត់ថ្នាក់ឡើងវិញនៅទីប្រជុំជនតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ទន្ទឹមនោះ ទិន្នន័យទាំងអស់នោះ ក៏នឹងផ្តល់នូវការប្រៀបធៀប សម្រាប់ជាសូចនាករមូលដ្ឋាន ក្នុងការអភិវឌ្ឍលើប្រធានបទជាច្រើនទៀត ទៅតាមវិស័យនានា។

ជាមួយនោះ ឯកឧត្តម បានថ្លែងកោតសរសើរ ដល់ គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានីខេត្ត គណៈកម្មការ បច្ចេកទេសជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា គណៈកម្មការឃោសនាជំរឿនទូទៅប្រជាជននៅ ព្រះរាជាណាចក្រកម្ពុជា ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្រ្តីជំរឿនរាប់ម៉ឺននាក់ និងប្រជាជន កម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។

ថ្លែងក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លើកឡើងថា សិក្ខាសាលានាពេលនេះ ពិតជាជួយដល់សិក្ខាកាមយល់ដឹងពីសារៈប្រយោជន៍ ក្នុងការប្រើប្រាស់ទិន្នន័យពាក់ព័ន្ធនឹងប្រជាជនកាន់តែច្បាស់ ហើយក៏ជា បទពិសោធន៍ថ្មីបន្ថែមទៀត ក្នុងការចូលរួម ជាមតិយោបល់ពិភាក្សាស៊ីជម្រៅទៅលើខ្លឹមសារវិធីសាស្រ្ត បច្ចេកទេស ដែលពាក់ព័ន្ធដល់ការអភិវឌ្ឍនៅមូលដ្ឋាន។

សូមជម្រាបថា យោងតាមរបាយការណ៍ជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ប្រជាជនសរុបទូទាំងប្រទេសមានចំនួន ១៦.០៧៨.៦៦៦នាក់ ក្នុងនោះខេត្តសៀមរាបមានចំនួន ១.១៦៦.៤៩៣នាក់ ក្នុងនោះស្រីចំនួន ៥៩០.១៥៤នាក់។ អាត្រាកំណើនប្រជាពលរដ្ឋក្នុងខេត្តប្រចាំឆ្នាំ ២.៥៣%។ មុខរបរចម្បងរបស់ប្រជាពលរដ្ឋក្នុងខេត្ត រួមមាន ផ្នែកកសិកម្ម៦៩% សេវាកម្ម៣០% និងសិប្បកម្ម១%។ បន្ថែមពីនេះ យោងតាមទិន្នន័យមូលដ្ឋានឃុំសង្កាត់ បានបង្ហាញថា អត្រាភាពក្រីក្រក្នុងខេត្តពី១៣.៩២% នៅឆ្នាំ២០១៩ ថយចុះមកនៅត្រឹម១០.៩១% នៅឆ្នាំ២០២១។ នៅឆ្នាំ២០២២នេះ អត្រាភាពក្រីក្រនៅក្នុងខេត្តមានការថយចុះមកត្រឹម១០.៣៧% នៃគ្រួសារសរុបក្នុងខេត្ត។

អត្ថបទ និង រូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ផែនការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.