Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

ដោយ Pothe Thun
25/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងផែនការ និងលោក លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ជូនដល់សិក្ខាកាមមកពីខេត្តចំនួន៩ រួមនិងអង្គការសង្គមស៊ីវិលផងដែរ។

គោលបំណង នៃការរៀបចំសិក្ខាសាលានេះឡើង ដើម្បីសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅតាមប្រធានបទផ្អែកលើលទ្ធផលជំរឿនប្រជាជនកម្ពុជាឆ្នាំ ២០១៩ សម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធី គោលនយោបាយតាមវិស័យ ដែលបានរៀបចំដោយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិ ក្រោមការតំរង់ទិស និងផ្ដល់ជំនួយបច្ចេកទេសរបស់ជំនាញការអន្តរជាតិ សម្រាប់ផ្តល់ទិន្នន័យដែលបានវិភាគលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវគុណភាព ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពទៅលើប្រធានបទទាំង១៦ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបង្ហាញរបស់ ឯកឧត្តម លេង ផាលី លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជនកម្ពុជានៅឆ្នាំ២០១៩ មានចំនួនសរុប ១៦.០៧៨.៦៦៦នាក់ និងនៅឆ្នាំ២០២២នេះ មានចំនួនប្រជាជន ១៦.៨៤៣.៣៣៣នាក់។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ទិន្នន័យ និងព័ត៌មានផ្សេងៗទៀត ដែលទាក់ទិននឹងជំរឿនពីមួយដំណាក់កាលទៅមួយដំណាក់កាល បានផ្ដល់ជាមូលដ្ឋានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្របទៅតាមភាពជាក់ស្ដែងនិងលទ្ធភាពទទួលបានធនធាន ក្នុងការឈានទៅសម្រេចគោលដៅរួមចុងក្រោយនោះ គឺការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ដែលកំពុងឈានទៅរកភាពស៊ីវីល័យ និងភាពសម្បូរបែបរុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ឥឡូវនេះយើងមានកាលានុវត្តភាពធំធេង តាមរយៈការប្រើលទ្ធផល វិភាគស៊ីជម្រៅតាមវិស័យ ផ្អែកលើលទ្ធផលជំរឿន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ផ្ដល់នូវសូចនាករផ្ទាល់សម្រាប់តាមដានត្រួតពិនិត្យគោលដៅតាមវិស័យដូចជា ១. លទ្ធភាពបង្កកំណើត និងអាពាហ៍ពិពាហ៍ ២. មរណភាព និងមរណៈភាពមាតា ៣. កំណើនប្រជាជន និងបម្រែបម្រួលរបាយប្រជាជន ៤. របាយប្រជាជន និងទីប្រជុំជន ៥. សមាសភាពភេទ និងអាយុ ៦. ពិការភាព ៧. ជនជាតិដើមភាគតិច ៨. ចំណាកស្រុក ៩. អក្ខរភាព និងការអប់រំ ១១. កម្លាំងពលកម្ម និងការងារ ១១. សម្ភារៈប្រើប្រាស់ក្នុងគ្រួសារ ១២. ភាពស្អាត និងអនាម័យ ១៣. ចំណោលប្រជាជនកម្ពុជា ១៤. យេនឌ័រនៅកម្ពុជា ១៥. មនុស្សចាស់និងស្ថានភាពរស់នៅ ១៧. ស្ថានភាពកុមារនៅកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម លេង ផាលី ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាឡឺម៉ង់ (GIZ) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងដៃគូអភិវឌ្ឍទាំងអស់ដែលបានជួយនៅក្នុងសកម្មភាពផ្សេងៗរបស់ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។ បន្ថែមពីនោះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)
ភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាឡឺម៉ង់ (GIZ) មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហគមន៍អឺរ៉ុប (EUs) ដែលបានផ្ដល់ថវិកានិងបច្ចេកទេសសម្រាប់រួមចំណែកក្នុងការវិភាគលើរបាយការណ៍ទាំងនេះ។

ថ្លែងក្នុងឱកាសនោះ លោក ពិន ប្រាកដ លើកឡើងថា យោងតាមទិន្នន័យជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ខេត្តសៀមរាប មានប្រជាជនសរុបចំនួន ១.១៦៦.៤៩៣នាក់ ក្នុងនោះស្រីចំនួន ៥៩០.១៥៤នាក់។ ទន្ទឹមនោះ យោងតាមទិន្នន័យមូលដ្ឋានឃុំសង្កាត់ បានបង្ហាញថា អត្រាភាពក្រីក្រក្នុងខេត្តមាន១៣.៩២% នៅឆ្នាំ២០១៩ បានថយចុះមកនៅត្រឹម១០.៩១% នៅឆ្នាំ២០២១។ ជាមួយការកើនឡើងនៃកម្រិតជីវភាពប្រជាពលរដ្ឋនេះ ខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់លើវិស័យផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងសេវាកម្មផ្សេងៗ ពិសេសគឺការកែលម្អហេដ្ឋា- រចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប ដែលជាអំណោយថ្លៃថ្លាមិនអាចកាត់ថ្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១កន្លងទៅ។ ទាំងនេះជាសមទ្ធផលប្រវត្តិសាស្រ្តដែលជួយលើកមុខមាត់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោកទាំងមូល។

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ផែនការជំរឿន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថាការអភិវឌ្ឍន៍ប្រទេសដែលចំគោលដៅបានល្អ គឺត្រូវពឹងផ្អែកលើស្ថិតិ

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.