Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ដោយ Pothe Thun
03/08/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូរ៉េខាងជើង នៅថ្ងៃពុធនេះបានថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ ដោយចាត់ទុកថានេះជាការលូកលានកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិកដែលអាចស្នងតំណែងជាប្រធានាធិបតី បានធ្វើដំណើរទៅ ដល់កោះតៃវ៉ាន់ដោយសុវត្ថិភាពកាលពីយប់ ថ្ងៃអង្គារ ទី២ ខែសីហា ហើយតាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ លោកស្រី ក្លាយជាប្រធានសភា តំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។

ប៉ុន្តែ ចិនបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស្រី ជាការបង្កហេតុធ្ងន់ធ្ងរ ហើយកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តចិនក៏បានចេញមុខថ្កោលទោស ផងដែរ។ តាមរយៈដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា ទីក្រុងព្យុងយ៉ាងថ្កោលទោសយ៉ាងខ្លាំងចំពោះការលូកលាន់បញ្ហាកោះតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រចិនយ៉ាងពេញទំហឹង។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់បន្ថែមដូច្នេះថា «វាគឺជារឿងត្រឹមត្រូវដែលរដ្ឋអធិបតេយ្យមួយចាត់វិធានការឆ្លើយតបប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលលូកលាន់កិច្ចការផ្ទៃក្នុង និងកំពុងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន»។ ក្រៅពីកូរ៉េខាងជើង រុស្ស៉ី ក៏បានប្រកាសគាំទ្រចិន និងថ្កោលទោសដំណើរទស្សនកិច្ច នេះដែរ។

យ៉ាងណាក៏ដោយ ខាងសេតវិមាន និងលោកស្រី ផេឡូស៊ីផ្ទាល់បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅតៃវ៉ាន់ មិនមែនជាការផ្លាស់ប្ដូរ «គោលនយោបាយចិនតែមួយ» របស់សហរដ្ឋអាមេរិកឡើយ ហើយអាមេរិកនៅតែប្រឆាំងការប្រកាសឯករាជ្យរបស់តៃវ៉ាន់៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ

អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ

អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.