Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

ដោយ Pothe Thun
11/08/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ក្រោមអធីបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសិក្ខាកាមចំនួន ២៤នាក់។

បើតាមលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះក៏បានផ្ដោតជាសំខាន់លើប្រធានបទចំនួន២ រួមមាន៖

ទី១.អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទី២.អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានសារសំខាន់ណាស់ ក្នុងការផ្តល់នូវចំណេះដឹងពេញលេញជាមូលដ្ឋានគ្រឹះជូនលោកលោកស្រី ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទៅអនាគត។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកលោកស្រីដែលជាសិក្ខាកាមត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ ចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។ ហើយពេលវិលត្រឡប់ទៅក្រុង-ស្រុកវិញ លោក លោកស្រីត្រូវយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ត ជូនដល់ក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក នៅក្នុងសង្គមជាតិយើង៕

អត្ថបទ និង រូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !

ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !

ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.