Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ 

ដោយ Pothe Thun
30/08/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ 
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែសីហានេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំហ្វូងមនុស្សឱ្យជួបជុំនៅក្នុងដីចំការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រីនោះ នៅមិនទាន់មានគំរោងរំសាយនៅឡើយទេ ខណ:ដែលសមត្ថកិច្ចបានឱ្យដឹងថា មានអ្នកចាកចេញប្រមាណតែ ៥០០ទៅ៦០០នាក់ប៉ុណ្ណោះ ។
នៅក្នុងបរិវេណដីចំការទំហំប្រមាណ ១២ហិកតា ដែលពោរពេញទៅដោយក្រុមមនុស្សចម្រុះ មកពីច្រើនខេត្ត និងរាជធានី កំពុងជួបប្រជុំគ្នាឯជើងភ្នំគូលែននោះ គឺមានក្រុមអ្នកតាមការពារទីតាំងយ៉ាងតឹងតែង ដែលចាត់តាំងដោយគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហើយបានដាក់់បំរាមត្រួតពិនិត្យអ្នកចេញចូលយ៉ាងតឹងតែងគឺមិនអនុញ្ញាត ឱ្យអ្នកផ្សេងក្រៅពីសមាជិកគណបក្សរបស់ពួកគេ អាចចូលទៅក្នុងកន្លែងជួបជុំសំខាន់នោះបានឡើយ សូម្បីតែក្រុមអ្នកសរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ក៏ពួកគេហាមឃាត់មិនឱ្យចូលទៅបានដែរ។


អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ។ អាជ្ញាធរស្រុកបន្ទាយស្រី បានដាក់បញ្ជាយ៉ាងតឹងតែងនៅរសៀលថ្ងៃនេះ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកលក់ដូរ ចំណីអាហារ ឬក៏របស់របរប្រើប្រាស់អាហារហូប ទាំងឡាយអាចចូលទៅលក់ ដែលជាហេតុអាចនាំឱ្យទ្រង់ទ្រាយនៃការជួបប្រជុំនោះ កាន់តែរីកធំនោះទេ។

ចាប់តាំងតែពីទៀបភ្លឺថ្ងៃទី៣០ ខែសីហា សមមត្ថកិច្ចចម្រុះ ដែលមានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហានផង បានរាយបណ្ដាក់នៅលើដងផ្លូវសំខាន់ៗចំនួន៥កន្លែង។ ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនោះ គឺគោលបំណងរារាំងអ្នកចំណូលថ្មីទាំងអស់ មិនឱ្យចូលទៅកាន់តំបន់ជួបប្រជុំបានទៀតទេ ប៉ុន្តែសម្រប់អ្នកដែលចង់ចាកចេញ គឺសមត្ថកិច្ចអនុញ្ញាត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែសីហា លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចំការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះ តាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។


កាលពីថ្ងៃទី២៩ ខែសីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយក្នុងលិខិតនោះបញ្ជាក់ថាការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណ: បរិស្ថាន អនាម័យ និងវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ។ បើទោះបីជាមានលិខិតព្រមានពីអាជ្ញាធរខេត្តសៀមរាប ក៏ដោយក៏រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការឆ្លើយតបពីលោកខឹម វាសនាប្រធានគណបក្ស យ៉ាងណានៅឡើយទេ។ តាមព័ត៌មានចុងក្រោយ ឱ្យដឹងថាគណបក្សសម្ព័ន្ធប្រជាធិបតេយ្យមិនមានគំរោងរំសាយការជួបប្រជុំនេះនៅឡើយទេ ដោយគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរឃុំត្បែង របស់ស្រុកបន្ទាយស្រី ដើម្បីសុំបន្តការជួបប្រជុំគ្នារហូតដល់បំណាច់ខែកញ្ញាខាងមុខ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ldp
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ

មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ

ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs នៅសៀមរាប

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs នៅសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.