Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

UNESCO៖ដើម្បីទប់ស្កាត់ការជួញដូរវប្បធម៌ គេត្រូវផ្តោតលើចំណុចអទិភាពចំនួន២

ដោយ Pothe Thun
07/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
UNESCO៖ដើម្បីទប់ស្កាត់ការជួញដូរវប្បធម៌ គេត្រូវផ្តោតលើចំណុចអទិភាពចំនួន២
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីប្រឆាំងការជួញដូរវត្ថុវប្បធម៌(វត្ថុបុរាណ) យើងទាំងអស់គ្នាត្រូវផ្តោតលើអាទិភាពសំខាន់ពីរ នោះគឺការកសាងសម្ព័ន្ធភាពដ៏ទូលំទូលាយបំផុត និងពង្រឹងឧបករណ៍ដែលយើងមាន ដើម្បីប្រឆាំងនឹងការជួញដូរខុសច្បាប់។

លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជាបានលើកឡើងបែបនេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការការពារ និងការទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន ដែលធ្វើឡើងនៅក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានលើកឡើងថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរតំបន់ គឺត្រូវការជាចាំបាច់ ព្រមទាំងវិធីសាស្រ្តអន្តរវិន័យ ដែលមិនត្រឹមតែមានការចូលរួមពីអាជ្ញាធរ អ្នកពាក់ព័ន្ធទីផ្សារសិល្បៈ ពន្ធគយ ការអនុវត្តច្បាប់ និងអ្នកបង្កើតគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជំនាញផ្នែកវត្ថុបុរាណ និងបេតិកភណ្ឌវប្បធម៌ផងដែរ សម្រាប់វិធីសាស្រ្តរួមមួយប្រឆាំងនឹងការជួញដូរខុសច្បាប់។ សន្និសីទនេះគឺជាឧទាហរណ៍មួយនៃកិច្ចសហប្រតិបត្តិការពហុភាគីសម្រាប់ការអំពាវនាវរួមគ្នាដើម្បីសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារបេតិកភណ្ឌវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។

លោក Sardar Umar Alam បានគូសបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានទទួលរងនូវការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណវប្បធម៌ តាំងពីរាប់រយឆ្នាំមកហើយ។ សិល្បៈខ្មែរត្រូវបានកោតសរសើរយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាមទារយកមកវិញនូវបេតិកភណ្ឌវប្បធម៌របស់ខ្លួន កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចាដើម្បីប្រគល់ស្នាដៃល្អឯកដែលបានលួចនោះមកវិញ ដែលប្រជាជនកម្ពុជាចាត់ទុកថាសម្បត្តិវប្បធម៌ទាំងនោះជាសម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្រ្ត និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ។ ចំពោះសមិទ្ធិផលថ្មីៗនេះ ក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលលួចបានចំនួន 30 ពីសហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រេចបានដោយប្រទេសកម្ពុជា៕

អត្ថបទ៖ លោក ជា ស្រស់ និងរូបភាពហ្វាល់សិលា

Tags: UNESCOទប់ស្កាត់ការជួញដូរវប្បធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.