Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេណទី២នៅវត្តរាជបូណ៌ និងវត្តកេសរារាម ក្នុងក្រុងសៀមរាប !

ដោយ Pothe Thun
12/09/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរវេនទី២ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំស្ថាប័ន នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ ជាច្រើនអង្គ/នាក់ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តរាជបូព៌ និងវត្តកេសរារាម ក្នុងក្រុងសៀមរាប នេះផងដែរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាមគន្លងប្រពៃណី ទំនៀមទម្លាប់ពីបុរាណដ៏យូរលង់មក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមជាមួយបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដែលជាឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភព ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌនេះ ក៏ដូចជាបុណ្យផ្សេងៗ និងសាសនាផ្សេងៗទៀតដែរ ដោយបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិពេញលេញគ្រប់បែបយ៉ាង ហើយបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាមគោលនយោបាយឈ្នះៗ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើនយ៉ាងទូលំទូលាយជាបន្តបន្ទាប់ ដូចពេលនេះយើងទាំងអស់គ្នា បានប្រារព្ធតាមជំនឿកាន់បិណ្ឌផងដែរ។ ជាមួយនោះប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព ការលើកតម្កើង អភិរក្ស និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យឋិតថេរគង់វង្ស ទុកឱ្យកូនចៅជំនាន់ៗទៀត និងសង្គមជាតិទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្រាប់ទេយ្យវត្ថុ ដែលបានប្រគេនដល់វត្តទាំងពីរក្នុងឱកាសនោះ ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ២លានរៀល អង្ករ ២៥០គីឡូក្រាម ,មី ៥កេស ,ទឹកសុទ្ឋ ១០កេស ,ទឹកក្រូច ១០កេស ,ទឹកត្រី ៤យួរ ,ទឹកស៊ីអ៊ីវ ៤យួរ ,ត្រីខកំប៉ុង ១កេស ,តែ ៥កញ្ចប់ ,ទឹកដោះគោ ១កេស ,ស្កសរ ១០គីឡូក្រាម ,សាដក ៧កញ្ចប់ រួមនឹងក្រណាត់ស និងបច្ច័យមួយចំនួនចែកជូនដល់ដូនជីតាជីក្នុងវត្តនីមួយៗផងដែរ៕ អត្ថបទ និងរូបភាព: លោកអ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។

Tags: ​បុណ្យ​ភ្ជុំបិណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ នៅភូមិធម្មជាតិរុនតាឯកនៅថ្ងៃស្អែក

សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ នៅភូមិធម្មជាតិរុនតាឯកនៅថ្ងៃស្អែក

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.