Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារសពអតីតយុទ្ធជនក្នុងខេត្តសៀមរាបចំនួន៤៣គ្រួសារ បានទទួលប្រាក់គោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
15/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារសពអតីតយុទ្ធជនក្នុងខេត្តសៀមរាបចំនួន៤៣គ្រួសារ បានទទួលប្រាក់គោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សមាជិកគ្រួសារសពអតីតយុទ្ធជនរស់នៅក្នុងខេត្តសៀមរាបចំនួន ៤៣គ្រួសារ បានទទួលប្រាក់គោលនយោបាយ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដែលក្នុងនោះរួមមានប្រាក់បូជាសព និងឧបត្ថម្ភជូនជនពិការ ចំនួន ១៧គ្រួសារ និងប្រាក់ធានារាប់រងសង្គមជូននិវត្តជន និងជនបាត់បង់សមត្ថភាពការងារ ចំនួន ២៦គ្រួសារ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងជានាយបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា អតីតយុទ្ធជន ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ ពួកគាត់គឺជានិមិត្តរូបនៃស្មារតីលះបង់ ពលិកម្ម ដើម្បីជាតិ និងត្រូវបានចារឹកទុកនូវគំរូវីរភាព ដ៏ឧត្តុង្គឧត្តមនេះ។ ជាមួយនិងទឹកចិត្តស្នេហាជាតិរបស់វីរយុទ្ធជន សកម្មភាពឆ្លើយតបទៅលើវិស័យអតីតយុទ្ធជន មិនមែនជាកាតព្វកិច្ចផ្តាច់មុខ របស់រាជារដ្ឋាភិបាល ឬជនណាមួយនោះទេ តែគឺជាការរួមចំណែករបស់មហាជនខ្មែរទូទៅ។ ជាក់ស្ដែងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណានាំយកនូវថវិកា គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រគល់ជូនដល់ដៃគ្រួសារសពអតីតយុទ្ធជន និងអតីតជនយុទ្ធ។

តាមការបញ្ជាក់របស់ ឯកឧត្តម ឈួរ សុបញ្ញា បង្ហាញថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនចំនួន ១០៣,៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០,៥៣៩នាក់ កំពុងទទួលបានប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ បន្ថែមពីនោះ គិតចាប់ពីខែមេសា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានតម្លើងប្រាក់របបសន្តិសុខសង្គម ប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់ ៦៤ម៉ឺនរៀល។ ឯកឧត្តមបន្ថែមថា សម្រាប់ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំតម្លើងប្រាក់សោធននិវត្តន៍ ដល់អតីតយុទ្ធជន និងនិវត្តជន និងត្រូវបន្ថែមពី ៦៤ម៉ឺនរៀល ដល់ ៦៩ម៉ឺនរៀលក្នុងមួយខែ។ ក្នុងនោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង ២៥រាជធានី-ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្តាហ៍ម្តង ក្នុងខែនីមួយៗ ដោយត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីខែមករាឆ្នាំ២០១៩មកម្ល៉េះ។ ជាមួយគ្នានោះរាជរដ្ឋាភិបាល ក៏បានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងផ្ដល់ជូនបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យា ជាមួយ ប.ស.ស ដោយមិនបង់ប្រាក់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះការគាំទ្រផ្នែកសង្គមពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ថ ការតម្លើងប្រាក់បៀវត្ស ដល់មន្ត្រីរាជការចូលនិវត្តន៍ ព្រមទាំងការមើលថែពីសំណាក់ក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សចាស់គ្រប់រូប ដែលធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្ត និងរស់នៅបានអាយុវែង។ មិនត្រឹមតែប៉ុណ្ណោះទេ ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ ដែលមានវ័យចាស់ជរានោះទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នាពេលអនាគត រឹតតែខិតធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ពេលចូលនិវត្តន៍នោះឡើយ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

 

 

 

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: អតីតយុទ្ធជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងការពារជាតិរុស្ស៉ី និងចិន ធ្វើប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់ប៉ាស៉ីហ្វិក

ក្រសួងការពារជាតិរុស្ស៉ី និងចិន ធ្វើប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់ប៉ាស៉ីហ្វិក

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេតត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេតត្តសៀមរាប

ក្រសួងសាធារណៈការ ដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ដនៅក្នុងខេត្ដសៀមរាប

ក្រសួងសាធារណៈការ ដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ដនៅក្នុងខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.