Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេតត្តសៀមរាប

ដោយ Pothe Thun
15/09/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេតត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបុណ្យកាន់បិណ្ឌនៃប្រពៃណីខ្មែរ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥ នោវត្តវិសុទ្ធិមគ្គ ឃុំលាងដៃ ស្រុកអង្គរធំ ខេតត្តសៀមរាប។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង ៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឲ្យលោកបានទៅកាន់សុគតិភព នឹងសូមឲ្យកូនចៅដែលនៅមានជីវិតរស់រាន ឲ្យជួបប្រទះតែសេចក្តីសុខចំរើន ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយដោយសារសុខសន្តិភាពនេះហើយ ទើបប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតនៃសេដ្ឋកិច្ច និងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ មានសុខសន្តិភាពទើបយើង មានឱកាសបានបំពេញបុណ្យតាមកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ ហេតុនេះ សូមពុកម៉ែបងប្អូននាំគ្នា រក្សាសុខសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឺះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងជាបន្តទៅទៀត ដើម្បីទុកជាកេរដំណែលដល់កូនចៅ ជំនាន់ក្រោយរបស់យើង។ បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗ និងសាសនាផ្សេងៗទៀតដែរ ដោយត្រូវបានប្រារព្ធឡើងវិញក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្រោមគោលនយោបាយឈ្នះៗ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងជំនឿធ្វើបុណ្យធ្វើទានកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។

សម្រាប់ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងវត្ត ទទួលបានថវិកាចំនួន ១២លានរៀល អង្ករ ២៥០គីឡូក្រាម ,មី ៥កេស ,ទឹកសុទ្ឋ ១០កេស ,ទឹកក្រូច ១០កេស ,ទឹកត្រី ៤យួរ ,ទឹកស៊ីអ៊ីវ ៤យួរ ,ត្រីខកំប៉ុង ១កេស ,តែ ៥កញ្ចប់ ,ទឹកដោះគោ ១កេស ,ស្កសរ ១០គីឡូក្រាម ,សាដក ៧កញ្ចប់ រួមនឹងក្រណាត់ស និងបច្ច័យមួយចំនួនចែកជូនដល់ដូនជីតាជីក្នុងវត្តផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាន់បិណ្ឌវត្តវិសុទ្ធិមគ្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសាធារណៈការ ដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ដនៅក្នុងខេត្ដសៀមរាប

ក្រសួងសាធារណៈការ ដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ដនៅក្នុងខេត្ដសៀមរាប

ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប

ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.