Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

ដោយ Pothe Thun
27/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣របស់ខ្លួន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី៣ដលល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ ដោយមានបណ្ដាប្រទេសចំនួន ១៥ប្រទេសចូលរួម។

ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយកអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រនៃក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា កិច្ចប្រជុំនឹងធ្វើឡើងចំនួន៥ថ្ងៃ ដោយលើកយកប្រធានបទសំខាន់ៗ ទាក់ទងនឹងបរិស្ថានក្នុងតំបន់អាស៊ានរួមមាន ការងារតំបន់ឆ្នេរ ការងារអប់រំបរិស្ថាន ការបម្រែបំរួលអាកាសធាតុ ការបំពុលផ្សែងអាប់ឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានោះក៍មានកិច្ចប្រជុំបរិស្ថានអាស៊ានបូកបី ចិន ជប៉ុន កូរ៉េ ដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពទាំងអស់ ដែលអាស៊ានបូកបីនេះ បានឯកភាពគ្នាកាលពីប្រាំឆ្នាំមុន។ ក្នុងនោះដែរ ក៍មានកិច្ចប្រជុំអាស៊ាន អាមេរិក កិច្ចប្រជុំអាស៊ានសហគមន៍អឹរ៉ុបផងដែរ ដើម្បីពិភាក្សាគ្នាពីបរិស្ថាន និងការបម្រែបំរួលអាកាសធាតុ។

ឯកឧត្ដមបានបន្ដថា នៅថ្ងៃទី០៥ ខែតុលា នឹងបើកជាផ្លូវការដែលមានការអញ្ជើញជាអធិបតីយពី ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ប៉ុន្ដែនៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែតុលា ជាកិច្ចប្រជុំពិភាក្សារដ្ឋមន្ដ្រីអាស៊ាន ដើម្បីដាក់ឯកសារជូនឧត្ដមមន្ដ្រី ពិនិត្យនិងសម្រេចបន្ទាប់ពីបើកជាផ្លូវការ។ ឯកឧត្ដមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ នឹងមានកិច្ចប្រជុំពិភាក្សាគ្នាលំអិតស្ដីពីជីវៈចំរុះជាមួយភាគីពាក់ព័ន្ធដែលជាដៃគូរជំនួយនៅក្នុងតំបន់អាស៊ាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាននេះ នឹងធ្វើឡើងដោយផ្ទាល់ និងប្រជុំតាមប្រព័ន្ធហ្សូមផង ដែលមានបណ្ដាប្រទេសចំនួន ១៥ចូលរួម ក្នុងនោះមានប្រទេសចិន ប្រទេសកូរ៉េ ប្រទេសជប៉ុន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: កិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ានក្រសួង​បរិស្ថាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.