Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

ដោយ Pothe Thun
27/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១៤៣,៤៧០នាក់ បានមកដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។

របាយណ៍ការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកទេសចរ ១៤៣.៤៧០នាក់ ដែលបានមកកំសាន្ដនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងភ្ញៀវទេសចរណ៍ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ១៤០,០០០នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានប្រមាណ ៥៥-៦០% ពោលចន្លោះពី ៧ម៉ឹន ទៅ ៨ម៉ឹននាក់ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ជាមួយគ្នានោះភ្ញៀវដែលចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨៥,០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៤,៦០០នាក់, តំបន់ទន្លេសាបមានប្រមាណ ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ៣៥,៤០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣,៤៧០នាក់។

ជាមួយនឹងការដើរកំសាន្តនាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅតាមរមណីយដ្ឋាន នានាក្នុងខេត្តសៀមរាប បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ហើយដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះដែរ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។ ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរវត្ត មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ពីមន្ដ្រីសន្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណៈដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដនាឆ្នាំនេះ កើនឡើងគួរឱ្យកត់សំគាល់។ ពួកគាត់រំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: បុណ្យភ្នុំបិណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ខេត្តសៀមរាប

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.