Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ខេត្តសៀមរាប

ដោយ Pothe Thun
28/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីធ្វើការពង្រឹងនូវតួនាទីបន្ថែមដល់ក្រុមការងារ និងពិនិត្យ ពិភាក្សាទៅលើស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត និងបញ្ហាប្រឈមមួយចំនួន។ កិច្ចប្រជុំនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋមួយចំនួនក្នុងខេត្ត អភិបាល អភិបាលរងក្រុងស្រុក មន្ត្រីសុខាភិបាលនៃស្រុកប្រតិបត្តិ និងមន្ត្រីនៃមណ្ឌលសុខភាពតាមបណ្តាឃុំ-សង្កាត់ ក្នុងទូទាំងខេត្ត។

បើតាមលោក ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ខណៈដែលមកដល់បច្ចុប្បន្នជំងឺគ្រុនចាញ់មានចំនួនថយចុះច្រើន ជាក់ស្ដែងសម្រាប់ខែកក្កដា ក្នុងខេត្តសៀមរាប មានករណីគ្រុនចាញ់ចំនួន ៥ករណី ប៉ុន្តែសម្រាប់ខែសីហា ឆ្នាំ២០២២នេះ មានចំនួនតែ ២ករណីតែប៉ុណ្ណោះ។ សម្រាប់ស្ថានភាពនៃការឆ្លង និងឈឺដោយជំងឺគ្រុនចាញ់នៅក្នុងខេត្តនាពេលបច្ចុប្បន្ន មានភាពថយចុះជាលំដាប់។ ដូច្នេះរាជរដ្ឋាភិបាលសង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ នៅឆ្នាំ២០២៥ ដូចនេះ យើងត្រូវពិនិត្យនិងតាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺ បើឃើញមានអត្រាកើនឡើងយើងត្រូវរិះរកយុទ្ឋសាស្ត្រថ្មីនិងរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និងទទួលបានលទ្ឋផលគាប់ប្រសើរ ដូច្នេះតាមរយៈនេះ សុំឲ្យក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ចូលរួមពិនិត្យលើការងារអនុវត្តកន្លង មករបស់យើង ថាតើនៅមានសេសសល់ចំណុចណាខ្លះ ដែលអនុវត្តមិនទាន់បានរលូន និងបានជួបបញ្ហាប្រឈម និងភាពងាយស្រួលដូចម្តេចខ្លះ គួរនាំគ្នាលើកយកបើកបង្ហាញឱ្យអស់ ដើម្បីរួមគ្នារិះរកវិធីសាស្ត្រដោះស្រាយ។

លោក ពិន ប្រាកដ បានជំរុញដល់ក្រុមការងារពិសេសថ្នាក់ខេត្ត បន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជន ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតសត្វមូស ដង្កូវទឹក អនាម័យ បរិស្ថាន និងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា នៅមូលដ្ឋានសុខាភិបាលសាធារណៈដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជានៅឆ្នាំ២០២២ អាចទទួលទេសចរអន្តរជាតិ យ៉ាងហោចណាស់ ១លាន៥០ម៉ឹននាក់

ក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជានៅឆ្នាំ២០២២ អាចទទួលទេសចរអន្តរជាតិ យ៉ាងហោចណាស់ ១លាន៥០ម៉ឹននាក់

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.