Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជានៅឆ្នាំ២០២២ អាចទទួលទេសចរអន្តរជាតិ យ៉ាងហោចណាស់ ១លាន៥០ម៉ឹននាក់

ដោយ Pothe Thun
29/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតដល់ដំណាច់ឆ្នាំ២០២២ខាងមុខនេះ ក្រសួងទេសចរណ៍ព្យាករណ៍ថា ប្រទេសកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១លាន ៥០ម៉ឹននាក់ ទៅដល់ ២លាននាក់ ខណៈក្នុងរយៈពេល៨ខែនេះ កម្ពុជា ទទួលបានអ្នកទេសចរណ៍បរទេសប្រមាណជិត ១លាននាក់រួចទៅហើយ ទន្ទឹមនោះ ទេសចរផ្ទៃក្នុងក៏នឹងអាចកើនពី១០ ទៅ១១លាននាក់ផងដែរ។

នេះបើតាមការឱ្យដឹងពី ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងទេសចរណ៍ នៅក្នុងសិក្ខាសាលា ស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យា CamDx និងការផ្សព្វផ្សាយបទដ្ឋានគតិយុទ្ធ និងវិធានការណ៍ថ្មីៗរបស់ក្រសួងទេសចរណ៍ នៅខេត្តសៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា សម្រាប់វិស័យទេសចរណ៍កម្ពុជារំពឹងថានឹងងើបទ្បើងក្នុងអត្រាដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ ក្នុងចំនួនទេសចរអន្តរជាតិពី ១,៥ទៅ២លាននាក់ និងទន្ទឹមនោះ ទេសចរផ្ទៃក្នុងពី១០ទៅ១១លាននាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនឹងការបោះជំហាន នៃកំណើនភ្ញៀវទេសចរឡើងវិញនេះ ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ លើផលប៉ះពាល់របស់អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេស ដោយសម្រេចដាក់ឱ្យអនុវត្តន៍វិធានការគោលនយោបាយសេដ្ឋកិច្ច-សង្គម និងកម្មវិធីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនវិស័យទេសចរណ៍។ ជាមួយគ្នានេះ ការអនុញ្ញាតឱ្យជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតប្រាក់នោះ ក៏ជាចំណែកមួយននៃកំណើនអ្នកទេសចរនេះដែរ។

ឯកឧត្តមបន្តថា បន្ថែមពីនេះ ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្ម ក្នុងការសម្រេចឱ្យបាននូវផែនការសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២របស់ក្រសួងទេសចរណ៍ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូនីកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញឱ្យបានឆាប់នៃវិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងផងដែរថា អស់រយៈពេលជិត២ឆ្នាំដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ស្ទើរតែបាត់បងទាំងស្រុងនូវវត្តមានអ្នកទេសចរជាតិ និងអន្តរជាតិ និងសេវាកម្មទេសចរណ៍ក៏ស្ទើរបិទទាំងស្រុងផងដែរ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយស្រោចវ៉ាក់សាំង បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការបើកប្រទេសឡើងវិញ។ ទន្ទឹមនេះដែរ ដើម្បីស្តារវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្លូវ៣៨ខ្សែជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងលើកកម្ពស់សោភណ្ឌភាពដងស្ទឹងសៀមរាប ដែលរួមចំណែកទាក់ទាញអ្នកទេសចរ បានមួយកម្រិតទៀតផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ទេសចរណ៍ទេសចរអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក”

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.