Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក”

ដោយ Pothe Thun
29/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក” ដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរចូលរួមចំនួន ៣០០នាក់ មកពីភូមិទក្សិណត្បូង ភូមិទក្សិណជើង ភូមិមណ្ឌល៣ និងភូមិត្រពាំងសេះ។

ថ្លែងក្នុងសិក្ខាសាលានោះ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្នភូមិធម្មជាតិរុនតាឯក បាននិងកំពុងអភិវឌ្ឍន៍ក្លាយទៅជាតំបន់រៀបចំគ្រប់ជ្រុងជ្រោយ រួមមានសាលារៀនចាប់ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ទីផ្សារ មណ្ឌលសុខភាព វត្តអារាម ផ្លូវថ្នល់ខ្វាត់ខ្វែង បណ្ដាញអគ្គិសនី។ល។ នាពេលអនាគតតំបន់នេះ មិនត្រឹមតែមានលក្ខណៈជាទីក្រុងប៉ុណ្ណោះទេ វាក៏នឹងក្លាយទៅជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាព ជាមួយនិងសក្ដានុពលទីផ្សារអចលទ្រព្យផងដែរ។

ជាមួយគ្នានោះ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា នាពេលខាងមុខតំបន់រុនតាឯក នឹងក្លាយជាទីប្រជុំជន ដែលត្រូវគិតគូរពីការគ្រប់គ្រងសំណល់រឹង និងរបៀបនៃការគ្រប់គ្រង។ លោកជំទាវ បន្ថែមថា សិក្ខាសាលានាពេលនេះ មានគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ យល់ដឹងពីការទុកដាក់កាកសំណល់ផ្សេងៗ ឬកែច្នៃទៅជីធម្មជាតិ បម្រើដល់វិស័យកសិកម្ម ដែលសាកសមជាឈ្មោះភូមិគំរូ ដែលមានទាំងការអភិវឌ្ឍ និងធម្មជាតិស្រស់បំព្រង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ អនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា ការគ្រប់គ្រង និងកែច្នៃកាកសំណល់មានប្រសិទ្ធភាព វានឹងជួយកាត់បន្ថយការចំណាយលើការទិញជីកសិកម្ម និងការចំណាយលើការប្រមូលសំរាម ស្របពេលតំបន់រុនតាឯកនឹងក្លាយជាទីប្រជុំជននៅពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានបកស្រាយជូនប្រជាពលរដ្ឋផងដែរថា ពុំមានការកំណត់ឱ្យប្រជាពលរដ្ឋសាងសង់ផ្ទះ ស្រះទឹក ឬដាំដើមឈើដូចគ្នានោះទេ។ ជាគោលការណ៍កំណត់នេះ សម្រាប់តែការរៀបចំដីឡូតិ៍ ២៥០ទីតាំងប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋ មានបំណងចង់រៀបចំដូចដីឡូតិ៍គំរូ ក្រសួងនឹងរៀបចំជូន ពុំមានការបង្ខិតបង្ខំដូចពាក្យចចាមអារាមឡើយ។ ដោយឡែក ចំពោះដើមឈើដែលក្រសួងបរិស្ថានបានឧបត្ថម្ភជូនប្រជាពលរដ្ឋ មានចំនួន២១ដើម ក្នុងនោះ ១៤ប្រភេទជាឈើហូបផ្លែ។

ក្នុងសិក្ខាសាលានោះដែរ លោកជំទាវ ចាន់ សុម៉ាលី បាននាំយកអំណោយ ជាថ្នាំសង្កូវ និងអាកុលលាងដៃ របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះ ដោយម្នាក់ៗទទួលបានថ្នាំចំនួន ៦ដប និងអាល់កុលលាងដៃ ៣ដប។

អត្ថបទ និង រូបភាព៖ លោក សេង ផល្លី

Tags: ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់គ្រប់គ្រងសំរាម​ភូមិ​ធម្មជាតិ​រុន​តា​ឯក​មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យរបស់អង្គការ ស្លាបព្រាកម្ពុជា

ក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យរបស់អង្គការ ស្លាបព្រាកម្ពុជា

វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.