Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យរបស់អង្គការ ស្លាបព្រាកម្ពុជា

ដោយ Pothe Thun
30/09/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការស្លាបព្រាកម្ពុជាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គសិក្សាឆ្នាំ២០២១-២០២២ ដល់សិក្ខាកាមជំនាន់ទី១ ចំនួន ៥០រូបក្នុងខេត្តសៀមរាប ដែលបានបញ្ចប់វគ្គសិក្សាអស់រយៈពេលពេញមួយឆ្នាំដោយជោគជ័យ លើជំនាញផ្នែកគេហកិច្ច សេវាកម្មអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញឆុងកាហ្វេ ព្រមទាំងចំណេះដឹងមួយចំនួនទៀត។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ពិន ប្រាកដ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ លោកលោកស្រីតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត អាជ្ញាធរសង្កាត់ លោកលោកស្រីតំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោល និងតំណាងមាតាបិតាអាណាព្យាបាលរបស់សិក្ខាកាម ជាច្រើនទៀតបានចូលរួម។

ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២ នេះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (Rethinking Tourism) ដែលប្រព្រឹត្តទៅនៅពីថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ប្រធានបទឆ្នាំនេះ បានឆ្លើយតបទៅនឹងសភាពការណ៍ទេសចរណ៍សកល តំបន់ និងកម្ពុជា ដែលបានកំពុងប្រឈមនឹងឧបគ្គជាច្រើនស្មុគស្មាញប្រទាក់ក្រឡា ដូចជាការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាដើម។ល។ ហើយតាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលនុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរអិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅ ចំពោះអនាគតនៃវិស័យទេសចរណ៍សម្រាប់ទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ប៉ាក់ សុខុម បន្ថែមថា ជាមួយគ្នានោះ អង្គការស្លាបព្រាកម្ពុជា ក៍តែងតែខិតប្រឹងប្រែងប្រែងបណ្តុះបណ្តាលអ្នកជំនាញថ្មីបន្តវេន បើទោះជាជួបការលំបាកជាច្រើន តាំងពីការជ្រើសរើសសិក្ខាកាម ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការស្វែងរកឱកាសហ្វឹកហាត់ការងារដល់សិស្សានុសិស្សរបស់ខ្លួន នេះជាការលះបង់រួមគ្នាក្នុងគ្រាលំបាកចូលរួមដោះស្រាយបញ្ហាចំពោះមុខ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងការប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ពង្រឹងគុណភាព និងផលិតភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និយាយជារួមនៅកម្ពុជា និងនិយាយដោយឡែកក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្តង។

មានប្រសាសន៍ក្នុងឱកាសនោះលោក ពិន ប្រាកដ បានសម្តែងការកោតសរសើរ ចំពោះអង្គការស្លាបព្រាកម្ពុជា បានខិតខំយ៉ាងសកម្មក្នុងការផ្តល់ឲ្យយុវជន ដែលខ្វះលទ្ធភាពនៅក្នុងប្រទេសកម្ពុជា អាចពឹងពាក់ខ្លួនឯងបាន តាមរយះការផ្តល់នូវការអប់រំ បណ្តុះបណ្តាល និងឱកាសការងារ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងប្រើប្រាស់វិធីសាស្រ្តដែលមានសារះសំខាន់ដែលផ្តោតទៅលើការអភិវឌ្ឍបំណិនជីវិត ដើម្បីឲ្យសហគមន៍កម្ពុជា ជាកន្លែងដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នា និងមានឯករាជ្យភាព និងសមត្ថភាពដើម្បីបង្កើតជីវិតផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរ។

ផ្អែកតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តសៀមរាប កំពុងចាប់ផ្តើមកំរើកឡើងវិញជាបណ្តើរៗនូវការមកដល់របស់ទេសចរណ៍អន្តរជាតិ និងការមកទស្សនាយ៉ាងច្រើនកុះកររបស់ទេសចរក្នុងស្រុក ជាពិសេសអំឡុងថ្ងៃឈប់សម្រាក និងពិធីបុណ្យទាននានា។ ជាក់ស្តែងក្នុងរយៈពេល ០៧ខែនេះ យើងឃើញថា ភ្ញៀវទេសចរដែលចូលមកកាន់ខេត្តសៀមរាប តាមផ្លូវអាកាសមានប្រមាណ ៧០% ជាទេសចរអន្តរជាតិ ហើយការហោះហើរមានចំនួនប្រមាណ ៧ ទៅ ៨ ជើងហោះហើរ ដែលមានទេសចរជាមធ្យម ៧០០-៨០០នាក់ក្នុងមួយថ្ងៃ។ ម៉្យាងវិញទៀត អំឡុងឈប់សម្រាកបុណ្យភ្ជំបិណ្ឌនាពេលថ្មីៗនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៤៣,៤៧០នាក់ ជាប់លំដាប់ថ្នាក់លេខ២ ដែលជាខេត្តមានទេសចរដើរកម្សាន្តច្រើនជាងគេក្នុងប្រទេស៕

អត្ថបទ និង រូបភាព៖ លោគ យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍វិញ្ញាបនបត្រអង្គការ ស្លាបព្រាកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.