Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

ដោយ Pothe Thun
29/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
579
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយស្ម័គ្រចិត្តរុះរើលំនៅឋាន និងចាកចេញពីស្ទឹងសៀមរាប កាលពីដើមឆ្នាំ២០២១ ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត ប្រកបដោយសោភ័ណភាពប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យបានជាអតិបរិមាក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋនៅតាមមាត់ស្ទឹងសៀមរាប បានទទួលយកគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយចាប់ឆ្នោតរើសទីតាំងដីឡូត៍ថ្មី ទំហំ២០ គុណនឹង ៣០ម៉ែត្រ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ សាលារៀន អណ្ដូងទឹក និងប្រព័ន្ធភ្លើងជាដើម។

អ្នកស្រី វ៉ា ចាន់ណារិទ្ធ អតីតប្រជាពលរដ្ឋនៅមាត់ស្ទឹងសៀមរាប និងស្ម័គ្រចិត្តមករស់នៅភូមិធម្មជាតិរុនតាឯក បានលើកឡើងពីអារម្មណ៍មករស់នៅទីនេះថា តំបន់នេះ វាស្ថិតនៅឆ្ងាយបន្តិចមែន មិនដូចកន្លែងរស់ចាស់នោះទេ ប៉ុន្តែនៅទីនេះ អ្នកស្រីមានកម្មសិទ្ធពេញលេញចាត់ចែងលើដីផ្ទាល់ខ្លួន ដែលខុសពីដីមាត់ស្ទឹងដែលជាសម្បត្តិរបស់រដ្ឋ។ ជាមួយនោះ សាលារៀន វត្តអារាម ទីផ្សារ មណ្ឌលសុខភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងជាច្រើនទៀត។

អ្នកស្រី បានបង្ហាញនូវទឹកចិត្តរីករាយ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម្ភថវិកា ធ្វើបណ្ណសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះផងដែរ។ អ្នកស្រី ចង់ឱ្យប្រជាពលរដ្ឋ ដែលទទួលបានគោលនយោបាយមករស់នៅភូមិធម្មជាតិរុនតាឯក មករស់នៅទីនេះ ដើម្បីស្វែងយល់ពីសក្ដានុពល និងការអភិវឌ្ឍជាច្រើន ដែលសម្រេចបាននាពេលថ្មីនេះ និងពេលអនាគតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោក មឿន មិត្ដ សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក ស្រុកបន្ទាយស្រី បង្ហាញថា រយៈពេលពីរឆ្នាំនេះ ដែលប្រជាពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិធម្មជាតិរុនតាឯកនេះ អាជ្ញាធរបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដំណាំ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ដែលមានការងារនៅក្នុងក្រុងសៀមរាប មានការលំបាកខ្លះៗ ដោយសារឆ្ងាយពីលំនៅឋាន។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលនឹងត្រូវផ្លាស់មកតាំងទីថ្មីនៅតំបន់ភូមិធម្មជាតិរុនតាឯកនេះ។ គោលនយោបាយទាំងនោះ រួមមានការធានានូវការដឹកជញ្ជូនសម្ភារពីទីតាំងចាស់មកទីតាំងថ្មី, ផ្តល់ថវិកា ១ ២០០ ០០០រៀល ស័ង្កសី៣០សន្លឹក ក្នុងមួយគ្រួសារ ដើម្បីរួមចំណែកកសាងលំនៅឋាន និងផ្តល់សមធម៌ (បណ្ណក្រីក្រ) ទាំងសម្រាប់ពលរដ្ឋទើបស្ម័គ្រចិត្តចេញពីតំបន់រមណីយដ្ឋានអង្គរផងដែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក”

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក”

ក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យរបស់អង្គការ ស្លាបព្រាកម្ពុជា

ក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យរបស់អង្គការ ស្លាបព្រាកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.