Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
29/09/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកកបាទក្រហមកម្ពុជាខេត្ដ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២៨០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយអំណោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា ៥ម៉ឺនរៀល។

បើតាមលោក លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្ដីទី បានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាហូរហែ ជំនន់ទឹកភ្លៀងបានហូរមកពីស្រុកស្រីស្នំ និងស្រុកវ៉ារិន បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិចក្រោមផ្ទះ លិចបរិវេណទីធ្លារផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ អគារដ្ឋបាលសាធារណៈ ធ្វើឲ្យប៉ះពាល់ឃុំចំនួន ១០ឃុំ ស្មើនឹង ៥៨ភូមិ និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ១,៨៩៧គ្រួសារ។ កន្លងមកប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់ ប្រឈមនឹងការខ្វះខាតស្បៀងចំនួន ៥១១គ្រួសារ ត្រូវបានទទួលអំណោយហើយ និងប្រជាពលរដ្ឋចំនួន ៣០០គ្រួសារទៀត នឹងទទួលបានអំណោយពីសប្បុរសជនបន្ថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ចំពោះអំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៍ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែនៅជាមួយប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចំាជានិច្ចនោះ គឺទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម ក៏បានសំណូមពរ និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សាដែលកំពុងជួបជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងក្នុងក្រុមគ្រួសារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ។

បើយោងតាមរបាយការណ៍របស់គណកម្មាធិការគ្រោះមហន្ដរាយខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥,០៣១គ្រួសារ ភូមិចំនួន ៣១៤ភូមិ ឃុំចំនួន៦១ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។ គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៣២,៦៥៣ហិកតា ស្មើនឹង ២៣,៥៧៨គ្រួសារ ដំឡូងមី ៤,៦២៦ហិកតា ស្មើនឹង ៣,៦២៦គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសត្វចិញ្ចឹមផងដែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី, លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទឹកជំនន់សាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាបស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជានៅឆ្នាំ២០២២ អាចទទួលទេសចរអន្តរជាតិ យ៉ាងហោចណាស់ ១លាន៥០ម៉ឹននាក់

ក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជានៅឆ្នាំ២០២២ អាចទទួលទេសចរអន្តរជាតិ យ៉ាងហោចណាស់ ១លាន៥០ម៉ឹននាក់

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

អតីតប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីមាត់ស្ទឹងសៀមរាបសង្ឃឹមថា ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាទីក្រុងថ្មី និងផ្ដល់ជីវិតល្អប្រសើរ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.