Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា នៅតែជាប្រពៃណីមួយដែលប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ន

ដោយ Pothe Thun
11/10/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា នៅតែជាប្រពៃណីមួយដែលប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ន
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរាត្រីពេញបូរមី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃចេញព្រះវស្សា ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋតាមភូមិនានា ចំណុះជើងវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប បានមូលមតិគ្នារៀបចំនូវពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ទៅកាន់ចុងទឹកក្បែរភូមិសាស្ត្របឹងទន្លេសាប បន្ទាប់ពីពិធីនេះ ត្រូវបានអាក់ខានអស់មួយរយៈមកហើយដោយសារតែវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តែយ៉ាងណាជារៀងរាល់ឆ្នាំគណៈកម្មការ និងចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប នៅតែបន្តរៀបចំពិធីនេះបង្ក្រប់កិច្ចទៅតាមទំនៀម ប៉ុន្តែមិនបានរៀបពិធីដង្ហែដូចពេលនេះឡើយ។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាថា ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ត្រូវបានធ្វើជាមួយគ្នានឹងពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្ហាញជាសញ្ញាថា រដូវវស្សាឆ្នាំនេះបានឆ្លងផុតហើយ ជាពិសេសពិធីនេះ គឺជាការសុំខមាទោសដល់ព្រះគង្គាដែលឱ្យយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីទ្រទ្រង់ជីវិតរបស់យើងគ្រប់គ្នា ក្រែងយើងធ្វើអំពើមិនគប្បីណាមួយដោយចេតនាក្តី អចេតនាក្តី ទៅលើព្រះគង្គារ ព្រះធរណី។ រួចមកព្រះសង្ឃ ក៍ធ្វើពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសបុណ្យកុសលដល់ម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សាផងទាំងឡាយ និងងាកមកឱ្យពរសព្វសាធុកាជ័យមង្គល ដល់ប្រជាពុទ្ឋបរិស័ទគ្រប់រូប ឱ្យជួបតែសេចក្តីសុខចំរើន។

ព្រះអង្គមានថេរដិកាទៀតថា ពិធីនេះដែរគ៏ដើម្បីបង្ហាញដល់ក្មេងៗស្រករក្រោយ ឱ្យបានដឹងបានយល់អំពីវប្បធម៌ប្រពៃណីទំនៀមទំលាប់ដែលបុព្វបុរសរបស់ខ្មែរ បានបន្សល់ទុកមក ហើយនាំគ្នាគោរព និងថែរក្សាកុំឱ្យសាបរលាប និងបាត់បង់ សម្រាប់ទុកជាកេរ្តិ៍ដំណែលតកូនចៅគ្រប់ៗជំនាន់ទៅថ្ងៃក្រោយរបស់យើង ឱ្យពួកគាត់បានស្គាល់ផង។ ពិធីដង្ហែសង្ឃឹកជ្វាលានេះ ជាពិធីនិយមធ្វើតៗគ្នាទៅតាមប្រពៃណីទំនៀមទំលាប់នៃប្រជាពលរដ្ឋនៅតំបន់ណាមួយមិនជាទូទៅទេ។ ហើយសព្វថ្ងៃប្រពៃណីនេះ នៅខេត្តសៀមរាប ស្ទើរតែបាត់បង់អស់ហើយមាននៅតែវត្តតិចតួចដែលផ្តួចផ្តើមនឹងប្រារព្ឋនាំគ្នាធ្វើតែប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរឲ្យដឹងថា អង្គសង្ឃឹកនេះត្រូវបានដង្ហែយកទៅតម្កលក្បែរវត្តទឹករហូតដល់ថ្ងៃទី១៦ នឹងដង្ហែរចេញទៅទីវត្តសុវណ្ណសាគរ ដែលជាវត្តស្ថិតនៅចុងគេប៉ែកខាងក្រោម នៃក្រុងសៀមរាប។ សង្ឃឹក ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤ មានដង២ មានរនាប មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន ហើយសង្ឃឹកក៏សម្រាប់ដាក់គ្រឿងសំណែនបណ្តែតតាមខ្សែទឹក ឬសែងទៅដាក់លើគោក ដើម្បីឧទ្ទិសដល់ព្រះគង្គា ព្រះធរណី និងទេវតា អារុក្ខអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា ដែលថែរក្សាស្ថិតនៅតាមព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.