Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២ បង្ហាញពីសមត្ថភាពមន្ត្រីមូលដ្ឋាន និងជំរុញការចូលរួមអង្គការដៃគូអភិវឌ្ឍ

ដោយ Pothe Thun
14/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មន្ទីរផែនការខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២ ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណង បន្ស៊ីការរៀបចំផែនការអភិវឌ្ឍនៅថ្នាក់ស្រុក និងឃុំឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅតាមតម្រូវការអាទិភាពរបស់មូលដ្ឋាន និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោក ប្រាក់ សុឃី អនុប្រធានមន្ទីរផែនការខេត្តសៀមរាប បញ្ជាក់ថា សិក្ខាសាលាដែលបានរៀបចំនៅពេលនេះ នឹងបន្តធ្វើតាមបណ្ដាក្រុង ស្រុកទាំង១២ ក្នុងខេត្ត ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនៅតាមមូលដ្ឋាន ក៏ដូចជាបង្កើននូវទំនាក់ទំនងល្អរវាងរដ្ឋអំណាចមូលដ្ឋាន និងអង្គការដៃគូ តាមរយៈការពិភាក្សា និងស្វែងយល់ពីគម្រោងទាំងអស់របស់ឃុំនីមួយៗ។

តាមការសង្កេតនាពេលកន្លងមក លោកអនុប្រធានមន្ទីរ លើកបង្ហាញថា ការលើគម្រោងនៅថ្នាក់ឃុំនាពេលបច្ចុប្បន្នមានភាពល្អប្រសើរ ដោយសារមានអង្គការដៃគូជាច្រើនបានចូលរួមក្នុងគម្រោងទាំងនោះ ទន្ទឹមនោះមន្ត្រីឃុំមានការយកចិត្តទុកដាក់ជាមួយសកម្មភាពជួបប្រជុំរបស់អង្គការ និងរក្សាសន្តិសុខបានល្អ។ ប៉ុន្តែលោក ក៏បានបញ្ជាក់ដែរថា ក្រោយវិបត្តិកូវីដ-១៩ អង្គការដៃគូ ដែលចូលរួមអភិវឌ្ឍនៅមូលដ្ឋានមានការថយចុះ ដោយសារអង្គការទាំងនោះខ្វះខាតថវិកាគាំទ្រនៅតាមឃុំគោលដៅរបស់ពួកគេ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

តំណាងឱ្យរដ្ឋបាលស្រុកប្រាសាទបាគង លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង លើកឡើងថា ចំពោះគម្រោងដែលបានលើកស្នើមកនេះ ពិតជាមានការចាំបាច់ណាស់ ដែលរាជរដ្ឋាភិបាលពុំអាចតែម្ខាង មិនអាចឆ្លើយតបបានទាំងស្រុងនោះឡើយ។ ក្នុងនោះទាមទារដល់ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រ។ លោក បានបញ្ជាក់ថា ចំពោះគម្រោងដែលបានដាក់បង្ហាញទាំងអស់នេះ តំណាងមន្ទីរ អង្គការដៃគូអភិវឌ្ឍអាចគាំទ្រនៅពេលនេះតែម្ដង ឬអាចយកទៅពិនិត្យនៅក្រោយបញ្ចប់សិក្ខាសាលានេះក៏បាន។

គួរជម្រាបថា សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២នេះ ដឹកនាំដោយលោក ទៀ ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង និងមានអ្នកចូលរួមសរុបចំនួន ៩២រូប ក្នុងនោះអង្គការដៃគូចំនួន ១១អង្គភាព។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: កម្មវិធីវិនិយោគបីឆ្នាំរំកិលមន្ទីរ​ផែនការ​ខេត្ត​សៀមរាបរដ្ឋបាល​ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុល 

ខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុល 

កសិករចំនួន៥០គ្រួសារនៅស្រុកស្រីស្នំ ទទួលបានគ្រាប់ស្រូវពូជពីមន្ទីរកសិកម្មខេត្តសម្រាប់សាបព្រួសស្តារឡើងវិញដោយរងផប៉ពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក

កសិករចំនួន៥០គ្រួសារនៅស្រុកស្រីស្នំ ទទួលបានគ្រាប់ស្រូវពូជពីមន្ទីរកសិកម្មខេត្តសម្រាប់សាបព្រួសស្តារឡើងវិញដោយរងផប៉ពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ពលរដ្ឋរីករាយនឹងការដើរកំសាន្ដក្នុងពិធីអុំទូកចេញព្រះវស្សានៅខេត្ដសៀមរាប បន្ទាប់ពីខកខានដោយសារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.