Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នៅឆ្នាំ២០២២ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានកើនឡើងជាង ៣០ករណី

ដោយ Pothe Thun
25/01/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
នៅឆ្នាំ២០២២ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានកើនឡើងជាង ៣០ករណី
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមឆ្នាំ២០២១ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានចំនួន ៧៩ករណី បើធៀបនឹងឆ្នាំ២០២២ មានចំនួនសរុប ១១៦ករណី មានការកើនឡើង ៣៧ករណី នេះបើតាមការឱ្យដឹងពី លោកស្រី វ៉ាន ឆៃវឿន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្វាយលើ ក្នុងកិច្ចពិភាក្សាលើប្រធានបទ ផែនការសកម្មភាពដើម្បីជួយដល់ស្ត្រី និងកុមារដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ នៃកម្មវិធីយើងធ្វើបាន របស់មន្ទីព័ត៌មានខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកស្រី វ៉ាន ឆៃវឿន បញ្ជាក់ថា ការកើនឡើងនៃករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើនេះ កើតឡើងក្នុងគ្រួសារ ដែលធ្លាប់ប្រព្រឹត្តិអំពើហិង្សាកន្លងមក និងមួយចំនួនទៀត ជនបង្កមិនចូលរួម ស្ដាប់ការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខែ របស់អាជ្ញាធរនៅតាមឃុំទាំង៥។

លោកស្រី វ៉ាន ឆៃវឿន បង្ហាញថា អំពើហិង្សាក្នុងគ្រួសារ ដែលធ្លាប់កើតមាន បណ្ដាលមកពីផ្នែកសេដ្ឋកិច្ច ផ្លូវចិត្ត ដែលកើតចេញពីការលេងល្បែងស៊ីសង ការផឹកគ្រឿងស្រវឹង និងការរស់នៅមិនចុះសម្រុងគ្នា។ ចំពោះការជួយជនរងគ្រោះពីអំពើហិង្សា អាជ្ញាធរស្រុកមានផ្ដល់សេវាសុខាភិបាល និងជម្រកសុវត្ថិភាពនៅតាមបុស្តិនគរបាលរដ្ឋបាលឃុំ ឬអធិការដ្ឋានស្រុក។ រីឯការដោះស្រាយ អាជ្ញាធរនៅថ្នាក់ឃុំ និងស្រុក បានអនុវត្តន៍នីតិវិធីណែនាំ និងសម្របសម្រួល ចាប់ពី ១លើក ដល់៣លើក។ ក្នុងករណីពុំអាចដោះស្រាយបាន អាជ្ញាធរស្រុកបានបញ្ជូនទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដែលមានកិច្ចសហការពីសហការជាខាងអង្គការផ្ដល់សេវាផ្នែកច្បាប់ចំនួន២ គឺ អង្គការ LAC និង អង្គការ CWCC ដែលអង្គការនេះនឹងផ្ដល់មេធាវី ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលារ ដែលជួយដល់ភាគីជម្លោះ កាត់បន្ថយចំណាយថវិកា និង ពេលវេលា ដោះស្រាយនៅតុលាការ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលើកឡើងរបស់ លោកស្រី ស៊ុំ សុភាព អភិបាលរងស្រុកស្វាយលើ គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រីនិងកុមារ ថ្នាក់ស្រុក និងឃុំ បានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដោះស្រាយករណីអំពើហិង្សាក្នុងគ្រួសារជាទៀតទាត់នៅតាមបណ្ដាឃុំទាំង៥ ដែលមានចំនួន ៤លើកក្នុងមួយខែ។ ក្នុងនោះ ការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាសាធារណៈ ក៏មានការបញ្ជ្រាបច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ឱ្យប្រជាជនក្នុងមូលដ្ឋានបានដឹងគ្រប់ៗគ្នាផងដែរ។

ជាមួយនោះ អាជ្ញាធរស្រុកស្វាយលើ ក៏បានអំពាវនាវ ដល់ប្រជាជនទាំងអស់ ដែលទទួលរងនូវអំពើហិង្សា និងបានឃើញករណីអំពើហិង្សានៅទីកន្លែងណា សូមរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចនៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជួយជម្លៀសស្រ្តី និងកុមារ រងគ្រោះឱ្យចេញផុតពីជនបង្ក និងជូនពួកគាត់ មកទទួលបានសេវាផ្សងៗពីអាជ្ញាធរ និងអង្គការដៃគូរពាក់ព័ន្ធផ្សេងៗ។

អត្ថបទ៖ លោក ហ៊ុន ឆៃលាង និង កញ្ញា ប្រន ស្រីនីត
កែសម្រួល៖ លោក សេង ផល្លី

Tags: អំពើហិង្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.