Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

ដោយ Pothe Thun
26/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោធភូមិភាគទី៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សារឺ មេបញ្ជាការរងកងទ័ពជើងគោក ប្រធានទីបញ្ជាការមុខប្រចាំទិសយោធភូមិភាគទី៤ រួមនឹងវត្តមាន ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការ សេនាធិការរង មេបញ្ជាការកងពលតូចថ្មើរជើង៤១ ៤២ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងទាំង៤ នាយការិយាល័យទាំង១៨ និងអង្គភាពចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ ជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា ការងារទទួលបានលទ្ធផលល្អ និងសមិទ្ធផល គឺកើតចេញពីការរួមគ្នារបស់យោធិនយើងដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោកបានប្រគល់ជូន។ ហើយក្រៅពីការងារយោធារក្សាសុខសុវត្តិភាព នៅក្នុងតំបន់ទទួលខុសត្រូវ ជាពិសេសនៅតាមខ្សែរបន្ទាត់ព្រំដែនរបស់ ទិសយោធភូមិភាគទី៤ ក៏បានចូលរួមសហការណ៍បានយ៉ាងល្អនៅក្នុងការចូលរួមយុទ្ធនារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

ឯកឧត្តមបន្តថា ក្រៅពីនេះកងកម្លាំងយើង ក៏បានសហការការពារក្នុងយុទ្ធនារការបោះឆ្នោតឃុំសង្កាត់កន្លងទៅទទួលបានជោគជ័យ និងសម្រេចបានយ៉ាងល្អនូវការងារជាច្រើនដូចជា៖ ការងារប្រជុំកិច្ចការព្រំដែន RBC កម្ពុជា-ថៃ ការងារការពារថ្នាក់ដឹកនាំកំពូលៗ ក្នុងកិច្ចការប្រជុំអាស៊ានចង្អៀត ដែលរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ការងារប្រុងប្រៀបជួយសង្គ្រោះគ្រោះមហន្តរាយ ការងារប្រវត្តិសាស្ត្រយោធា ការងារជួយដឹកជញ្ជូនសម្ភារៈ គ្រឿងផ្ទះជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក និងពាក់ស្នែ និងការងារកសាងប្រៀបការពារជាតិជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជំរុញដល់គ្រប់អង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព និងមិនអោយមានការប្រើប្រាសគ្រឿងញៀននៅក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងអង្គភាពយោធភូមិភាគទី៤ ជាដាច់ខាត៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: យោធភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.