Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
26/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
171
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមិទ្ធិផលជាច្រើន ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានដូចជា៖ ផ្លូវដីសរ អណ្ដូងទឹក បណ្ណាល័យមួយ និងភ្លើងសូឡាបំភ្លឺផ្លូវ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

លោក អ៊ុន ញ៉ាន តំណាងសប្បុរសជនប្រទេសសឹង្ហហ្គាពួរ បានបញ្ជាក់ថា សមិទ្ធិផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាអស់ជាង ៣ម៉ឺនដុល្លា ដោយកសាងឡើងដើម្បីជួយសម្រួលការធ្វើដំណើរ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅស្រុកអង្គរជុំ ខេត្ដសៀមរាប។ ក្នុងនោះរួមមាន៖ បណ្ណាល័យមួយខ្នង នៅសាលាបឋមសិក្សាពង្ស ចំណាយថវិកា ១ម៉ឺន ២ពាន់ដុល្លា, សូឡាបំភ្លឺផ្លូវចំនួន ២៥បង្គោល និងដាំដើមឈើអមសងខាងផ្លូវចំនួន ២០០ដើម ចំណាយថវិកា ៣.៦០០ដុល្លា, សាងសង់ផ្លូវលំចំនួនពីរខ្សែ និងលូទឹកកាត់ថ្នល់ចំនួន ៨កន្លែង ចាប់ពីភូមិពង្រ ទៅភូមិជួយចក្រី សរុបប្រវែង ២.៦៧៥ម៉ែត្រ និងតភ្ជាប់ផ្លូវពីចំណុចគោក បុស្សព្រាលទៅភូមិស្បូវភ្លាំង ប្រវែង ៨០០ម៉ែត្រ ចំណាយថវិកា ៩.៤០០ដុល្លា, អណ្តូងស្នប់ចំនួន៣០ ចំណាយថវិកា ៦ពាន់ដុល្លា។

លោកបន្ដថា ផ្លូវដែលសាងសង់នេះដែរ មានទទឹង ៨ម៉ែត្រ ខ្នងផ្លូវ ៦ម៉ែត្រ និងដាក់លូចំនួ ៨កន្លែង។ ជាមួយគ្នានោះសប្បុរសជនតាមរយៈមូលនិធិរបស់លោក ក៏មានគម្រោងសាងសង់ផ្លូវក្រវាត់ភូមិប្រវែង ៣.៦១២ម៉ែត្រផងដែរ។ សប្បរសជនដែលផ្ដល់ជំនួយអភិវឌ្ឍន៍នៅជនបទនេះ ពួកគាត់ចង់ឱ្យប្រជាជនខ្មែរងាយស្រួលធ្វើដំណើរជាពិសេសការដឹកជញ្ជូនកសិផលដំណាំកសិកម្ម ហើយលោកនឹងបន្ដរកជំនួយពីសប្បុរសជនក្នុង និងក្រៅប្រទេសបន្ថែមទៀត ដើម្បីចួលរួមអភិវឌ្ឍន៍ឃុំនគរភាសនេះ ឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ មានប្រសាសន៍ថា សមិទ្ធិផលជាច្រើននៅមូលដ្ឋានរបស់សប្បុរសជនពីប្រទេសសឹង្ហហ្គាពួរនេះ បានបង្ហាញថា ជាទឹកចិត្ដដ៍ល្អក្នុងក្នុងការចូលរួមអភិវឌ្ឍន៍សង្គមក៍ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកបន្ដថា ប្រជាជនកម្ពុជា គឺជាមិត្ដភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលលោកចង់ឱ្យបណ្ដាសប្បុរសជនផ្សេងៗទៀតចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។ ការអភិវឌ្ឍន៍សង្គមជាតិរបស់រាជរដ្ឋាភិបាល មិនអាចខ្វះបានជាមួយវិស័យឯកជន អង្គការនានា និងសប្បុរសជនផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.