Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

ដោយ Pothe Thun
26/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលបន្ទុកផែនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការរដ្ឋាននគបាលខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីនគរបាលជំនាញ នៅតាមឃុំ សង្កាត់ កំ ពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និងផ្ដល់អត្តសញ្ញាណបណ្ណថ្មីជូនប្រជាពលរដ្ឋ ដែលបានបាត់ និងអស់សុពលភាពដោយមិនគិតថ្លៃ។

មានវត្តមានក្នុងកិច្ចពិភាក្សាលើប្រធានបទ «វឌ្ឍនភាពនៃការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ប្រជាពលរដ្ឋទើបគ្រប់អាយុ ឬបាត់ ខូច និងអស់សុពលភាព» ក្នុងកម្មវិធីសន្ទនាមតិ របស់មន្ទីរព័ត៌មានខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី បង្ហាញថា សម្រាប់ខេត្តសៀមរាប ប្រជាជនទើបគ្រប់អាយុ១៥ឆ្នាំ និង កំពុងកាន់អត្តសញ្ញាណហួសសុពលភាពមានចំនួនសរុប ជិត១៤ម៉ឹននាក់។

លោក ស្នងការរង លើកឡើងថា សម្រាប់ ប្រជាជនទើបគ្រប់អាយុ១៥ឆ្នាំ ដើម្បីស្នើសុំអត្តសញ្ញាណបណ្ណ សាមីខ្លួនត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតមានសញ្ជាតិខ្មែរ សៀភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ។ រីឯ អ្នកកំពុងកាន់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬសល់រយៈពេលត្រឹម ៩០ថ្ងៃ គឺតម្រូវឱ្យសាម៉ីខ្លួន មកបំពេញបែបបទស្នើសុំថ្មីឡើងវិញ ក្នុងករណីមានការផ្លាស់ប្តូរទិន្នន័យលើអត្តសញ្ញាណបណ្ណ ហើយអ្នកដែលមានអត្តសញ្ញាណបណ្ណរបក បាក់ ឬខូច ត្រូវយកអត្តសញ្ញាណបណ្ណទាំងនោះ មកសុំប្តូរថ្មីដោយពុំចាំបាច់មានឯកសារអ្វីឡើយ។ ដោយឡែក អ្នកដែលបានបាត់អត្តសញ្ញាណបណ្ណ ត្រូវមានពាក្យបណ្តឹង និងពាក្យស្នើសុំអត្តសញ្ញាណបណ្ណដែលហួសសុពលភាព ចេញដោយប៉ុស្តីនគរបាលរដ្ឋបាល ដែលសាមីខ្លួនស្នាក់នៅអចិន្រ្តៃយ៍។ លោក បញ្ជាក់បន្ថែមថា រាល់ការមកបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មីនេះ ពុំមិនមានគិតប្រាក់ពីប្រជាពលរដ្ឋឡើយ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ស្នងការរង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកបំពេញបែបបទ ស្នើសុំអត្តសញ្ញាណបណ្ណសម្រាប់ប្រជាជនទើបគ្រប់អាយុ ឬបាត់ ខូច និងអស់សុពលភាព តាមការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលទើបត្រឡប់ពីធ្វើចំណាកស្រុកក្នុង និងក្រៅប្រទេស ព្រោះការប្រើប្រាស់អត្តសញ្ញាណបណ្ណអស់សុពលភាព មិនមានភាពស្របច្បាប់សម្រាប់ជីវភាពប្រចាំថ្ងៃទេ។

អត្ថបទ៖ លោក ហ៊ុន ឆៃលាង និង កញ្ញា ប្រន ស្រីនីត
កែសម្រួល៖ លោក សេង ផល្លី

Tags: អត្តសញ្ញាណបណ្ណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក ដើម្បីបំពេញបន្ថែមសមាសភាព សម្រាប់អាណត្តិទី៣ 

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនអង្គរ លើកទី១២ វាស់ស្ទង់កម្រិត នៃការសិក្សាភាសាជប៉ុន 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.