Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប

ដោយ Pothe Thun
20/03/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC Preah Vihear បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប ដែលអញ្ជើញជាអធិបតីពី លោកជំទាវ ឌីវីយ៉ានី អ៊ូតា ខបប្រាន (Divyani Utar Khobrante) អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធាន និងលោកស្រី ស៊ូ យី (Zhu Ye) អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរ និងសហប្រតិបត្តិការនៃរដ្ឋបាលវប្បធម៌ និង បេតិកភណ្ឌចិន ជាសហប្រធាន និងតំណាងរដ្ឋសមាជិកចំនួន ៤ប្រទេសផ្សេងទៀត ព្រមទាំងមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ សរុបប្រមាណ ១០០នាក់។

សន្និសីទអន្តរជាតិពិសេសនេះធ្វើឡើង ដើម្បីអបអរសាទរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣) និងខួប ១០ឆ្នាំនៃការបង្កើត ICC Preah Vihear (២០១៤-២០២៣) ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃសន្និសីទអន្តរជាតិពិសេសនេះ មានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុល ប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល១០ឆ្នាំ ក្រោមយន្តការរបស់ ICC Preah Vihear.ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត ដែលអាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍កន្លងមក រួមមាន ការកំណត់ផែនទីហានិភ័យនៃប្រាសាទព្រះវិហារទាំងមូល ការអន្តរាគមន៍ទល់ទ្រតាមកន្លែង ដែលមានហានិភ័យខ្ពស់ចំនួនជាង៣០កន្លែង ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងទី៤ និងការស្តារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារ ដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀងជាដើម។ ជាមួយគ្នានេះដែរ ក្នុងក្របខណ្ឌ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារបានទទួលបានការគាំទ្រ និង ការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ដែលបាននិងកំពុងផ្តល់ថវិកាជួយជួសជុល និងអភិរក្សជណ្តើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨កន្លងមក។ ជាមួយនោះ ប្រទេសឥណ្ឌាក៏បានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥។ ចំណែកប្រទេសចិន នឹងចាប់ផ្តើមការងារអភិរក្សនៅគោបុរៈទី១, ២ និង៣ និងប្រទេសប៊ែលហ្សិកបានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់អាជ្ញាធរជាតិព្រះវិហារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះសន្និសីទអន្តរជាតិពិរសសរនះ ក៏នឹងពិភាក្សាដកស្រង់បទពិសោធន៍សម្រាប់ការងារគ្រប់គ្រង កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាមេរិកកណ្ដាល តំបន់មជ្ឈិមបូព៌ា ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ សន្និសីទនេះ ក៏មានការចូលរួមពីអ្នកជំនាញអន្តរជាតិក្នុងការសិក្សា និងវាយតម្លៃអំពីហានិភ័យដែលបង្កឡើងដោយកត្តាមនុស្ស និងកត្តាធម្មជាតិនៅក្នុងតំបន់ បេតិកភណ្ឌព្រះវិហារ និងកោះកេរផងដែរ។

សូមបញ្ជាក់ថា សន្និសីទនេះដែរ អាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញពីលទ្ធផលនៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២៣៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: អាជ្ញាធរ​ជាតិ​ព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនចំនួន៣ សហការគ្នាបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក នៅខេត្តសៀមរាប

ក្រុមហ៊ុនចំនួន៣ សហការគ្នាបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក នៅខេត្តសៀមរាប

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.