Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ដោយ Pothe Thun
21/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការហើយ ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ាន ប៉ារ៉ាហ្គេម និងសិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើននាក់។

ការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ នាថ្ងៃទី២១ ខែមីនានេះ ជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត និងគួរឲ្យស្ញប់ស្ញែង ដែលនៅក្នុងទេវកថា គឺជាកន្លែងដ៏ពិសិដ្ឋនៃទីប្រសព្វរវាងឋានទេវៈ និងឋានកណ្ដាល ដោយក្រុមបាគូនឹងរៀបចំចង្កៀងព្រះអគ្គិស្រូបយក ព្រះអគ្គិពីកម្ដៅព្រះអាទិត្យទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។ ព្រះរាជពិធីព្រះអគ្គិជ័យកីឡានេះ គឺកម្ពុជាមានលំនាំដូចគ្នា នឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ ។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ។

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡា មានប្រវត្តិជាប់ទាក់ទងទៅនឹងការប្រកួតកីឡាអូឡាំពិក នៅសម័យក្រិកបុរាណ ដែលរៀងរាល់ពេលបើកការប្រកួតម្តងៗគេតែងតែសុំព្រះអគ្គីកីឡាពី ព្រះអាទិទេពនៅភ្នំអូឡាំព្យាក្នុងប្រទេសក្រិក ដោយប្រារព្ធពិធីសុំព្រះអគ្គិជ័យកីឡា តាមទំនៀមទម្លាប់និងប្រពៃណីវប្បធម៌យ៉ាងត្រឹមត្រូវ។ ព្រះអគ្គិកីឡាបានបង្កប់នូវអត្ថន័យនៃអំណាចទេវៈ ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលជាគុណតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ ហើយបានក្លាយជាគំរូដ៏ល្អមួយនៅ ក្នុងការប្រកួតកីឡាធំៗផ្សេងទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបណ្ឌិត ថោង ខុន មានប្រសាសន៍បន្តថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រៀលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូប នៃកម្លាំងថាមពលនៃជីវិតមនុស្ស សត្វ និងជាសុភាវធម៌ ដ៏បរិសុទ្ធ និងសន្តិភាព ដល់មនុស្សជាតិទាំងអស់ ដែលរស់នៅលើភពផែនដី ក្រោមប្រធានបទ កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព ហើយផ្ដើមចេញពីប្រវត្តិនិងខ្លឹមសារព្រះអគ្គិជ័យកីឡានេះ ទើបព្រះរាជាណាចក្រកម្ពុជារៀបចំ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅពេលនេះ ដើម្បីទទួលបានព្រះរាជអគ្គិជ័យកីឡា រត់ដង្ហែភ្លើងគុប នឹងប្រារព្ធពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពេលខាងនេះ។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ថា នៅសល់តែ៤៥ថ្ងៃទៀតប៉ុណ្ណោះ បើគិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានដល់ និង នៅសល់៧៤ថ្ងៃទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើក១២ ដែលទាមទាឱ្យយើងទាំងអស់គ្នា រួមកម្លាំងកាយចិត្ត រៀបចំការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ ឱ្យប្រព្រឹត្តិទៅដោយជោគជ័យ។

សម្តេចពិជ័យសេនា បន្តថា កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ ហើយព្រឹត្តិការណ៍នេះ នឹងលើកតម្កើងមុខមាត់ កេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោក អំពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ចនៃសង្គមកម្ពុជាដ៏រុងរឿង តាមរយៈនយោបាយឈ្នះៗ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។

សម្តេចពិជ័យសេនាមានប្រសាសន៍បន្តទៀតថា ព្រះរាជពិធីប្រោសប្រទានព្រះអគ្គិជ័យកីឡា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្កប់ទៅដោយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងជាព្រះអគ្គិជ័យកីឡា ដែលប្រកបដោយអច្ឆរិយៈភាព និងជាព្រះតំណាងឱ្យឃើញថាកីឡា រស់ក្នុងសន្តិភាពថែមទៀតផង ក្នុងនោះផែនការរត់ភ្លើងគប់ បានរៀបចំយ៉ាងហ្មត់ចត់ ប្រទាក់ប្រឡាគ្នាយ៉ាងស្អិតល្មួតត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ដោយកិច្ចសហប្រតិបត្តិការល្អ និងការទទួលខុសត្រូវខ្ពស់រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

គួររំលឹកថា ព្រះអគ្គិក្រៅពីផ្តល់ថាមពល ភាពសុខសាន្ត សុភមង្គលដល់ប្រជាពលរដ្ឋហើយ គឺជាភ្លើងដែលផ្តល់នូវសុខសន្តិភាពដល់ប្រទេសជាតិ ដូច្នេះព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នឹងត្រូវអនុវត្តតាមរបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រផងដែរ។ ព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា ដោយអង្គព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី មានអត្ថន័យធំធេងខ្លាំងណាស់ ដែលតំណាងឱ្យសេចក្តីសុខ សន្តិភាព និងតេជបារមី ព្រោះថា ភ្លើងដែលយើងរៀបចំនេះដែលតំណាងឱ្យសេចក្តីសុខ តំណាងឱ្យសុភមង្គល តំណាងឱ្យថាមពលខ្លាំងក្លា របស់ប្រជាជាតិយើង។ ព្រះអគ្គីត្រូវបានអង្គព្រះមហាក្សត្រ ដែលយើងហៅព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ព្រះអង្គជាតំណាងឱ្យព្រះអាទិទេព ឬព្រះអង្គជាតំណាងឱ្យយើងទាំងអស់គ្នា ក្នុងការប្រគល់ភ្លើងនេះ។ រីឯភ្លើងនឹងជានិមិត្តរូបមួយ នៃការរៀបចំការប្រកួតកីឡាពីពិធីបើករហូតទៅដល់ពិធីបិទ។

បន្ទាប់ពីបញ្ចប់ព្រះរាជពីធីសុំព្រះអគ្គិជ័យកីឡា ដែលបានរៀបចំឡើងនៅទីតាំងក្តារបែនបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក៏មានពិធីដង្ហែភ្លើងគប់កីឡាជុំវិញវង់តូចប្រាសាទអង្គរវត្ត រួចឆ្ពោះទៅកាន់វត្តរាជបូណ៌ ក្នុងក្រុងសៀមរាប និងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែចេញពីវត្តរាជបូណ៌ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១០ប្រទេស។ បន្ទាប់ពីចប់ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅបណ្តាប្រទេសទាំង១០ ហើយពិធីទទួលនឹងប្រារព្ធធ្វើនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង។ នៅថ្ងៃទី២៨ខែមេសា ព្រះអគ្គិជ័យកីឡា នឹងបន្តដង្ហែមកកាន់រាជធានីភ្នំពេញ។ជាបន្តមកទៀត ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដង្ហែទៅកាន់ខេត្តជុំវិញបឹងទន្លេសាប ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង ទើបដង្ហែព្រះអគ្គិជ័យកីឡា ចូលពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយ:ពេល ៦៤ឆ្នាំ។

ដើម្បីត្រៀមខ្លួន ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន កម្ពុជាបានត្រៀមខ្លួនអស់រយៈពេលជិត៧ឆ្នាំ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយត្រៀមដាក់បញ្ចូលនូវប្រភេទកីឡាចំនួន៣៨ ដែលមានកីឡាករ កីឡាការិនីចូលរួមប្រមាណជាងដប់មួយពាន់ ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕

អត្ថបទ៖ លោក លីវ សាន្ត

Tags: ព្រះអគ្គិជ័យកីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.