Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនចំនួន៣ សហការគ្នាបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក នៅខេត្តសៀមរាប

ដោយ Pothe Thun
20/03/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រុមហ៊ុនចំនួន៣ សហការគ្នាបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក នៅខេត្តសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឱកាសកាន់តែប្រសើរដល់ប្រជាជនកម្ពុជា ដែលមានអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរឹធី រួមជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ហ្គោលវែល ខាភីថល បានសហការបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក នៅខេត្តសៀមរាប វត្តមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដ រួមនឹងវត្តមានលោកលោកស្រី តំណាងស្ថាប័នពាក់ព័ន្ធជាច្រើននាក់។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ចំពោះក្រុមហ៊ុនដែលបានបើកសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក គឺមានអត្ថប្រយោជន៍នៃទីផ្សារហិរញ្ញវត្ថុ និងវិធីសាស្រ្ដក្នុងការចាប់ផ្តើមចូលរួមក្នុងទីផ្សារ ក្នុងគោលបំណងដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក ទីផ្សារឧបករណ៍និស្សន្ទដែលពេញនិយមនៅទូទាំងពិភពលោក និងព័ត៌មានសំខាន់ៗផ្សេងទៀតទាក់ទងនឹងការវិនិយោគជាដើម។ សិក្ខាសាលានេះនឹងអាចជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងធ្វើបច្ចុប្បន្នភាពការយល់ដឹងរបស់ពួកគាត់មុននឹងចូលរួមក្នុងដំណើរវិនិយោគនាពេលអនាគត។

លោកបានបន្តថា បងប្អូនអាជីវករ និងសហគ្រាសនានា និងប្អូនៗនិស្សិតក្នុងខេត្តសៀមរាប យើងគួរតែចាប់យកឱកាសនេះ ហើយលោកសង្ឃឹមថា ពាក់ព័ន្ធនិងព័ត៍មានរបស់ក្រុមហ៊ុនទាំងនេះ ដែលវាគ្មិន ឬក៏ឯកឧត្តម អស់លោក នឹងធ្វើបទបង្ហាញពីផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាក់ទងនឹងទីផ្សារមូលបត្រក្នុងស្រុក។ ចំពោះការរកស៊ីរបស់បងប្អូន សំខាន់គឺទុន ជាមូលធនធំៗក្តី ឬក៏យើងកម្ចីពីធានាគារ ដើម្បីយកមកវិនិយោគទុននោះ អញ្ចឹងទីផ្សារមូលបត្រនេះ វាជាផ្នែកមួយដែលយើងប្រមូលទុនយកចេញពីស្រោមខ្នើយ ចេញពីក្រោមកន្ទេលមួយកាក់មួយសេន ដើម្បីយកទៅឲ្យអ្នកមានគំនិតដែលគាត់បានគិតឆ្លាតឆ្លៀសវៃក្នុងការរកស៊ី ឬវិនិយោគនោះ ដល់ពេលបានផលចំណេញ់ គឺយើងម្ចាស់លុយក៏បានដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងវគ្គធ្វើបទបង្ហាញ លោកស្រី មាស សុម៉ាលីន អនុប្រធានការិយាល័យត្រួតពិនិត្យ និងរក្សាទុកមូលបត្រ នៃ ន.ម.ក បានបង្ហាញពីវឌ្ឍនភាពនៃទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាថា ការចុះបញ្ជីនៃក្រុមហ៊ុនចំនួន ៩ មកពីស្ថាប័នសាធារណៈ និងឯកជន នៅផ្សារមូលបត្រកម្ពុជាសម្រាប់សាធារណជនវិនិយោគ បានរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០២២ ន.ម.ក បានទទួលចុះបញ្ជីលេខអត្តសញ្ញាណវិនិយោគិនថ្មីចំនួន ៣៥ ៩៦៨ នាក់ ជាមួយនឹងទំហំជួញដូរកើនឡើង ១០២,៥% បើធៀបនឹងឆ្នាំ២០២១។ «សម្រាប់ទីផ្សារឧបករណ៍និស្សន្ទវិញ វាក៏ជាប្រភេទនៃការវិនិយោគមួយយ៉ាងសំខាន់ ដែលបានជួយដល់ទាំងបុគ្គល និងក្រុមហ៊ុនសាជីវកម្មក្នុងការវិនិយោគដើមទុនរបស់ខ្លួន។ នៅឆ្នាំ២០២២ តម្លៃនៃការជួញដូរឧបករណ៍និស្សន្ទសរុបកើនដល់ ១,២៦ ពាន់លានរៀល ឬប្រហែល ៣១៤,៩៦ លានដុល្លារសហរដ្ឋអាមេរិក»។

លោក ជា សុធា អគ្គនាយក និងអភិបាលកិច្ចនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងជាវាគ្មិនកិត្តិយសមួយរូប បានគូសបញ្ជាក់ពីមោទកភាពរបស់ក្រុមហ៊ុនក្នុងការរៀបចំព្រឹត្តិការណ៍អប់រំជាច្រើនកន្លងមក ដូចជា៖ សិក្ខាសាលាតាមបណ្ដាខេត្ដ-ក្រុង វគ្គបណ្ដុះបណ្ដាល ការតាំងពិព័រណ៍ និងកម្មវិធីជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ «ការអប់រំ គឺជាគ្រឹះនៃគ្រប់វិស័យ ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព នេះជាមូលហេតុដែលយើងមកទីនេះ និងនៅកន្លែងផ្សេងៗទៀត ម្តងហើយម្តងទៀត ដើម្បីផ្ដល់ការអប់រំដល់សាធារណជនអំពីការវិនិយោគ និងអ្វីដែលយើងគួរអនុវត្ត សម្រាប់ការបង្កើនចំណេះដឹង និងការអនុវត្តការវិនិយោគដ៏ជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.