Sunday, March 8, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថវិកាជិត៩ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ ត្រូវបានឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ដោយ Pothe Thun
05/06/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថវិកាជិត៩ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ ត្រូវបានឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
136
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅបរិវេណវត្តរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឈគ្រប់ជាន់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តសៀមរាប មន្ត្រីរាជការ និងគណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកទំនាក់ទំនងសាធារណៈទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ បានមូលមតិគ្នាជាឯកច្ឆន្ធ ប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១០ ដោយមានទាំងការដង្ហែអង្គផ្កាប្រាក់ផង ដើម្បីកៀរគរមូលនិធិ និង រៃអង្គាសថវិកា សម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារកម្ពុជា។

លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឱ្យដឹងថា៖ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ យើងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលពេលនេះគឺជាឆ្នាំទី១០ហើយ ហើយយើងប្រមូលបានថវិកាជាបឋមចំនួន៨៩.៦៨៨ ដុល្លារសហរដ្ឋអាមេរិក ដែលការចូលរួមបរិច្ចាគថវិការបស់មហាជនទាំងក្នុងនិងក្រៅប្រទេស មកកាន់មន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា ព្រោះថារាល់ថ្ងៃមន្ទីរពេទ្យពឹងផ្អែកថវិកា៧០ភាគរយ បានមកពីសប្បុរជននៅក្រៅប្រទេស និង៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេស។

លោកបន្តថា ក្នុងនាមមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ និង ថ្នាក់ដឹកនាំខេត្ត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានបន្តចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា ហើយថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលដៅផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព និងឥតគិតថ្លៃជូនដល់កុមារកម្ពុជា ដែលជារៀងរាល់ថ្ងៃ មន្ទីរពេទ្យទទួលការពិនិត្យនិងព្យាបាលជំងឺជូនកុមារចំនួន៣៥០នាក់ និងក្នុងមួយឆ្នាំមានចំនួនជាង១ម៉ឺននាក់ ដោយមានផ្តល់នូវសេវាកម្មជាច្រើនដូចជា៖ ការពិគ្រោះជំងឺ សម្រាកនៅមន្ទីរពេទ្យ សង្រ្គោះបន្ទាន់ វះកាត់ ព្យាបាលជំងឺមហារីក ព្យាបាលកុមារមានជំងឺភ្នែក និងសុខភាពមាត់ធ្មេញ ហើយជារៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងតែចូលរួមជាមួយក្រសួងសុខាភិបាល ធ្វើការបណ្តុះបណ្តាលផ្នែកគិលានុដ្ឋាក គ្រូពេទ្យរាប់រយនាក់ និងបន្តសកម្មភាពចុះអប់រំសុខភាពជូនសហគមន៍នៅតាមទីជនបទជាដើម៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: បុណ្យផ្កាប្រាក់មហាសាមគ្គី​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិករចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់ ដាក់គោលដៅបង្កាត់ពូជត្រីក្រាញ់ឲ្យបាន ៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ

កសិករចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់ ដាក់គោលដៅបង្កាត់ពូជត្រីក្រាញ់ឲ្យបាន ៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.