Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

ដោយ Pothe Thun
06/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក ធីញ ថាន អភិបាលរងស្រុកក្រឡាញ់ បានឲ្យដឹងថា សាលាឆទាននៅភូមិរវៀង ដែលសម្ពោធនាពេលនេះ គឺដោយសារមានការស្រុះស្រួលគ្នាពីសំណាក់លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរវៀង សម្រេចកាត់ឆ្កៀលដីក្នុងភូមិដែលមានទំហំ ៩ម៉ែត្រ គុណនឹង ៨ម៉ែត្រ ត្រង់ចំណុចខ្ទមអ្នកតា តាថាន់ តាដំបងដែក ហនុមាន តាមហាជម្ពូ យាយសក់ក្រអូប យាយចំប៉ីសក់ស និងរូបចន្ទតារារស្មី ដោយការដឹងគុណថា លោកតែងតែតាមជួយថែរក្សាបងប្អូនប្រជាពលរដ្ឋ ឱ្យបានសេចក្ដីសុខចម្រើនតរៀងមកដល់សម័យបច្ចុប្បន្ន។ ការកសាងសាលាឆទាននេះដែរ ក៏ដើម្បីទុកជាទីកន្លែងធ្វើពិធីបុណ្យផ្សេងៗតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាសម្រាប់បងប្អូនក្នុងពេលបច្ចុប្បន្ន និងទៅអនាគតទៀតផង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ធឹម សំផូត បានថ្លែងការកោតសសើរពីទឹកចិត្តរបស់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋទាំងអស់ ដែលបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នម្រេចកាត់ឆ្កៀលដីក្នុងភូមិ ដើម្បីសាងសងនៅសាលាឆទាននេះឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងភូមិបានធ្វើបុណ្យទានទៅតាមទំនៀមទំលាប់ប្រពៃណីសាសនាផង និងជាទីកន្លែងសម្រាប់ទីសការ:បូជារបស់បងប្អូនផង។ ចំពោះសមិទ្ធិផលថ្មីដែរទើបកើតមាននេះ អាចកើតមានឡើងបានក៏ដោយសារប្រទេសកម្ពុជាយើងមានសុខសន្តិភាព ក្រោមការដឹកនាំដោយសម្តេចតេជោ ហើយបើគ្មានសន្តិភាពទេ ក៏គ្មានថ្ងៃនេះដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា ក្នុងពិធីនេះ ក្រុមការងារចុះជួយស្រុកក្រឡាញ់ ក៏បាននាំយកនូវអំណោយមួយចំនួនដូចជា សារ៉ុង ក្រម៉ា ក្រណាត់ស ប៊ិច សៀវភៅ រួមនឹងថវិកាមួយចំនួន ប្រគេន និងចែកជូនដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា លោកគ្រូអ្នកគ្រូ ប្រជាកាពារភូមិ រួមនឹងសិក្សានុសិស្សដែលបានចូលរួមក្នុងពិធីនោះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាឆទានស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.