Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារមណ្ឌលសុខភាព សៀងណាំកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង

ដោយ Pothe Thun
29/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារមណ្ឌលសុខភាព សៀងណាំកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារមណ្ឌលសុខភាពមួយខ្នង មានទទឹង ១៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ដែលបានបំពាក់សំភារៈបរិក្ខាដូចជា ប្រព័ន្ឋចំរោះទឹកស្អាត សំភារៈអគ្គីសនី និងបរិក្ខាពេទ្យ តសំយ៉ាប ចាក់ដីបំពេញធ្លាខាងមុខ ដែលចំណាយថវិកាសរុបជិត ៨ម៉ឺនដុល្លារ ក្នុងនោះ ៧ម៉ឺនដុល្លារ ជាថវិកាផ្ទាល់របស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និងលោកជំទាវ និងមួយចំនួនទៀតបានពីសប្បុរសជន ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ឃុំកំពង់ភ្លុក ពីមុនមានតែប៉ុស្តិ៍សុខភាពតូចមួយធ្វើពីឈើបណ្តែតលើផ្ទៃទឹក និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពិបាកក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាខ្លាំង ដោយមានការទទូចស្នើសុំពីបងប្អូនប្រជាពលរដ្ឋផង និងដោយបានការយគិតគូរយកចិត្តទុកដាក់ពី ឯកឧត្តម សៀង ណាំ ឯកឧត្តមក៏ទទួលយក និងដោះស្រាយជូននូវអគារថ្មនេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងលោកជំទាវព្រមទាំងបុត្រាបុត្រី ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួន ក៏ដូចជាគៀគរសប្បុរសជននានា ដើម្បីបានផ្តល់នូវជំនួយមនុស្សធម៌ដ៏ថ្លែថ្លា សម្រាប់ប្រជាជនកម្ពុជា ពិសេសខេត្តសៀមរាប ដែលសកម្មភាពទាំងនេះ គឺពិតជាបានរួមចំណែកមួយក្នុងការលើកកម្ពស់ដល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងខេត្តផងដែរ។ ហើយមណ្ឌលសុខភាពថ្មីនេះ នឹងជួយសម្រួលដល់ការលំបាកសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពីមុនមិនធ្លាប់មាន។ ជាមួយគ្នានោះ លោកក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ និងមន្រ្តីសុខាភិបាលដែលនៅទីនេះ ត្រូវចូលរួមថែករក្សាអាគារមណ្ឌលសុខភាពនេះឱ្យបានគង់វង្សយូរអង្វែងតទៅ ព្រោះវាជាទ្រព្យសម្បត្តិរួមរបស់យើងទាំងអស់គ្នាសម្រាប់បំរើសេវាសុខភាពដល់យើងទាំងអស់គ្នា។

មានមតិសំណេះសំណាលនាពេលនោះដែរ ឯកឧត្តម សៀង ណាំ បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋឱ្យគិតគូពីសុខភាព ព្រោះសុខភាពល្អផ្តើមពីការរស់នៅប្រកបដោយអនាម័យជាប្រចាំ អនាម័យនាំមកនូវសុខភាពល្អដែលជាកត្តាចាំបាច់សម្រាប់ជីវិតម្នាក់ៗ និងជួយកាត់បន្ថយទាំងការចំណាយថវិកាក្នុងគ្រួសារក្នុងការចំណាយទៅលើថ្នាំសង្កូវ និងមិនប៉ះពាល់ដល់ពេលវេលានៃការរកទទួលទាន។ ឯកឧត្តមថា មណ្ឌលសុខភាពថ្មីនេះជាសមិទ្ឋផលមួយក្នុងចំណោមសមិទ្ឋផលនានាជាច្រើនដែលបានបង្កើតឡើងក្នុងខេត្តសៀមរាប។ និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយជារួម សមិទ្ឋផលធំៗទាំងអស់អាចកើតមាន និងរីកចម្រើនទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីចម្រើនលើគ្រប់វិស័យ មិនអាចនឹងគណនាបានអស់។ ហេតុនេះសូមបងប្អូនយាយាតាប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាការពារសន្តិភាពមិនត្រូវឱ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់នោះទេ ទោះជាអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវរាល់សមិទ្ឋផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឱ្យសមិទ្ឋិផលដែលយើងសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឱ្យបានស្ថិតនៅគង់វង្សជាអមតៈ។

ឯកឧត្តមតំណាងរាស្ត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់រូប អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តជម្រុញនិងលើកកម្ពស់លទ្ឋិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មណ្ឌលសុខភាព សៀងណាំកំពង់ភ្លុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត និងឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត និងឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសមាជិកគណបក្សខេត្តជាង ១ម៉ឹននាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសមាជិកគណបក្សខេត្តជាង ១ម៉ឹននាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.