Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសមាជិកគណបក្សខេត្តជាង ១ម៉ឹននាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅខេត្តសៀមរាប

ដោយ Pothe Thun
03/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសមាជិកគណបក្សខេត្តជាង ១ម៉ឹននាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅខេត្តសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តសៀមរាប ដែលមានសមាជិកចូលរួមជាង១ម៉ឹននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមុខសាលាខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននាឱកាសនេះ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ព្រមទាំងប្រជា ពលរដ្ឋដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងសូមមេត្តាបន្តអញ្ជើញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាជាថ្មីទៀត ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ព្រោះគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាគណបក្ស ដែលបានបញ្ចប់សង្គ្រាមដ៏រុាំរ៉ៃនៅកម្ពុជា បាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននិងកំពុងដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សមាជិកសមាជិកាដែលបានចូលរួមនាឱកាសនោះដែរ បានសម្ដែងមោទកភាពដែលខ្លួនមានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមានថ្នាក់ដឹកនាំល្អ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍មានការរីកចំរើនជាបបន្ដបន្ទាប់។ ប្រជាពលរដ្ឋមានក្តីសង្ឃឹម និងស្នាមញញឹម ដែលកើតចេញពីស្ថិរភាព សន្តិភាព និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ពួកគាត់នឹងទៅបោះឆ្នោតឲ្យមេដឹកនាំគណៈបក្សរបស់ខ្លួន ដែលបានបង្កើតឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍ ដែលគ្មានគណៈបក្សណាអាចប្រៀបផ្ទឹមបាន។

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំបញ្ជាក្នុងការដង្ហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោតនៅបណ្ដាស្រុកក្នុងខេត្តសៀមរាប ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយ ក្រោមការគាំទ្រពីប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលយកជ័យជំន្នះ នៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បង្ហាញថារយៈពេលបីថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្នុងខេត្ត បានដំណើរការណ៍ទៅដោយយ៉ាងរលួន

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បង្ហាញថារយៈពេលបីថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្នុងខេត្ត បានដំណើរការណ៍ទៅដោយយ៉ាងរលួន

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.