Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
03/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម គ្រី យោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង លោក នាក់ ណេរ៉ុន អភិបាលខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រី នាយក នាយករងរដ្ឋបាល នាយកទីចាត់ការអង្គភាព និងប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្ត និងសហការីប្រតិភូមួយចំនួនទៀត។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមត្រួតពិនិត្យ ចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តសៀមរាប ក្នុងគោលដៅធ្វើការពង្រឹង និងតម្រងដល់មន្ត្រីរាជ ការស៊ីវិល លើការអនុវត្តការងារដែលមានភារកិច្ចស្នូលរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានលើកពីលទ្ធផលការងារ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តបានជួបប្រទះក្នុងឆ្នាំកន្លងមក ដោយខេត្តសៀមរាប ជាខេត្តមួយដែលទទួលភារកិច្ចលើសលប់ខុសពីបណ្តាខេត្តផ្សេងៗលើការងារដ្ឋបាល។ ក្នុងនោះលោកបានសូមឲ្យគ្រប់ទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ត្រូវយកចិត្តទុក្ខដាក់តាមការណែនាំរបស់ក្រុមការងារសវនកម្មផ្ទៃក្នុង។

មានប្រសាសន៍នោះដែរ ឯកឧត្តម គ្រី យោ បានសង្កត់ធ្ងន់លើការចុះធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធក្នុងពេលខាងមុខនេះ ត្រូវមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពគណនេយ្យភាព តម្លាភាព សម្រេចឲ្យបានដូចការរំពឹងទុក ដែលថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់បំផុតទៅលើ ប្រតិភូសវនកម្មផ្ទៃក្នុង និងធ្វើជាសេនាធិការផ្ទាល់ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងនោះដែរឯកឧត្តមបានគូសបញ្ជាក់ អំពីការងាររបស់ប្រតិភូសវនកម្ម ក្រសួង ក្នុងការចុះធ្វើការអង្គេតរាល់កិច្ចការដែលតាមបណ្តារដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលអនុវត្តបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានរបស់ក្រសួង ដោយរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ឃុំសង្កាត់ បានទទួលបៀវត្សពីរាជរដ្ឋាភិបាល។ ម៉្យាងទៀតការត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើភាពអសកម្មរបស់មន្ត្រី តាមរយៈបញ្ជីវត្តមាន ការលើកសរសើរ លើកទឹកចិត្តមន្ត្រីមានភាពសុក្រិត្យ ឬលំអៀង ធ្វើឲ្យមន្ត្រីមានការអាក់អន់ចិត្ត និង ការគ្រប់គ្រងធនធានមនុស្ស ការតម្លើងឋានន្តរស័ក្តមន្ត្រី ការតម្លើងកាំបានត្រឹមត្រូវជូនមន្ត្រី ប្រកបដោយតម្លាភាព ឬយ៉ាងណា ព្រមទាំងការពិនិត្យទៅលើការងារហិរញ្ញវត្ថុ លើការចំណូល និងចំណាយ បានត្រឹមត្រូវ ឬក៏យ៉ាងណា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាាលាខេត្តសៀមរាប ចូលរួមកិច្ចសហការ និងបង្កលក្ខណៈភាពងាយស្រួលជូនដល់ក្រុមការងារសវនកម្ម ដោយរយៈពេលការចុះធ្វើនៅរដ្ឋបាលខេត្តសៀមរាប មានរយៈពេលតែមួយសប្តាហ៍ប៉ណ្ណោះ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បង្ហាញថារយៈពេលបីថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្នុងខេត្ត បានដំណើរការណ៍ទៅដោយយ៉ាងរលួន

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បង្ហាញថារយៈពេលបីថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្នុងខេត្ត បានដំណើរការណ៍ទៅដោយយ៉ាងរលួន

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆមាសទី១ ដើម្បីត្រៀមបំរុងបង្ការ និងឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆមាសទី១ ដើម្បីត្រៀមបំរុងបង្ការ និងឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.