Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិភូ​អាស៊ាន​សម្រាប់​សកម្មភាព​មីន មក​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​មីន​នៅ​ខេត្ដ​សៀមរាប

ដោយ Pothe Thun
24/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រតិភូ​អាស៊ាន​សម្រាប់​សកម្មភាព​មីន មក​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​មីន​នៅ​ខេត្ដ​សៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ គណៈប្រតិភូ​នៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ហៅ​កាត់​ថា ARMAC និង​អង្គការក្រៅរដ្ឋាភិបាល ប្រមាណ​១០០​នាក់ មក​ពី​ចំនួន​១០​ប្រទេស បាន​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​សកម្មភាព​កំចាត់​មីន​កម្ពុជា និង​ចំការមីន ក្នុង​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​សមាជិក​នៅក្នុង​តំបន់ បាន​ស្វែងយល់​ពី​មីន​នៅ​កម្ពុជា ។​

​លោក ច័ន្ទ រតនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ាន នៃ​ក្រសួង​ការបរទេស​និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ការដើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​បទពិសោធ​ន៍ ក៏​ដូច​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឲ្យ​គណៈប្រតិភូ​បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​ឃាតករ​លាក់​មុខ​នៅ​កម្ពុជា ហើយ​គណៈប្រតិភូ​ទាំងអស់​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​ដាក់តាំង​សំណល់​ជាតិ​ផ្ទុះ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​សារមន្ទីរ​សន្ដិភាព​សកម្មភាព​កំចាត់​មីននេះ ព្រោះថា ការ​កើត​មាន​សង្គ្រាម​ដែល​បណ្ដាលឲ្យ​មនុស្ស​សម្លាប់ និង​សល់​សំណល់​ជាតិ​ផ្ទុះ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ និង​សេដ្ឋកិច្ច​យ៉ាងខ្លាំង ហើយ​សមាជិក​អាស៊ាន ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​មូលនិធិ​គាំទ្រ​ដល់​ការដោះមីន​នៅ​កម្ពុជា​ផងដែរ ។​

​សូមបញ្ជាក់​ថា សារមន្ទីរ​សន្ដិភាព​ស​កម្ម​ភាព​កំចាត់មីន មាន​ទីតាំង​នៅក្នុង​ទីបញ្ជាការ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ស៊ីម៉ាក់ នៅ​ភូមិភាគ​ទី​២ ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ផ្ទៃដី​សរុប​ទំហំ​១២​ហិកតា គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង ជំនួយ​មួយ​ចំនួន បានមក​ពី​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ ក្នុងនោះ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ដូចជា​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន រួមមាន​ដូចជា​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់ , រថយន្ត​គ្រប់​ប្រភេទ និង ម៉ាស៊ីនរាវមីន​ជាដើម សរុប​ជា​ទឹកប្រាក់​ប្រមាណ​១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​រដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​ចង់ឲ្យ​សារមន្ទីរ​មីននេះ ក្លាយជា​កន្លែង​សិក្សា​ប្រវត្តិសាស្ត្រ​មួយ​របស់​យុវជន​ជំនាន់​ក្រោយ ដើម្បី​សិក្សា​ស្វែងយល់​អំពី​សង្គ្រាម និង​ផលប៉ះពាល់​នានា ដែល​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សារមន្ទីរ​សន្ដិភាព​ស​កម្ម​ភាព​កំចាត់មីន​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ អាច​ទស្សនាការ​ដាក់តាំង​អាវុធជាតិផ្ទុះ​ពី​សម័យ​ដើម មានដូចជា​៖ គ្រាប់មីន​មិនទាន់​ផ្ទុះ​ដែល​រកឃើញ​ពី​ទូទាំងប្រទេស ព្រមទាំង​រូបភាព​រចនា​បង្ហាញ​ពី​គ្រាប់បែក​ធ្លាក់​ក្នុង​អគារ , ការតាំង​គ្រឿងចក្រ​កម្ទេច​មីន , រថយន្ត​ដោះមីន , អាវ​ក្រោះ , ឧបករណ៍​រាវ​មីន និង គ្រឿងបន្លាស់​ផ្សេងៗ​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ARMACសារមន្ទីរ​សន្ដិភាព​មីន​នៅ​ខេត្ដ​សៀមរាប​សារមន្ទីរ​សន្ដិភាព​ស​កម្ម​ភាព​កំចាត់មីន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ចំនួន​១០បាន​មក​ជួប​ពិភាក្សា​គ្នា​លើ​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី​២ នៅ​ខេត្ត​សៀមរាប ក្នុងថ្ងៃនេះ​

ប្រទេស​ចំនួន​១០បាន​មក​ជួប​ពិភាក្សា​គ្នា​លើ​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី​២ នៅ​ខេត្ត​សៀមរាប ក្នុងថ្ងៃនេះ​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សាទរ​ចំពោះ​ការ​កាត់​ខ្សែ​កា​ប្លិ៍អាកាស ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ចំពោះ​បណ្តាញ​ខ្សែកាប​ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សាទរ​ចំពោះ​ការ​កាត់​ខ្សែ​កា​ប្លិ៍អាកាស ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ចំពោះ​បណ្តាញ​ខ្សែកាប​ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល​

នាយកដ្ឋាន​ផលិតកម្ម​សត្វ បើក​សិក្ខាសាលា​ស្តីពី​ការពង្រឹ​ង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វនៅ​ខេត្ត​សៀមរាប​

នាយកដ្ឋាន​ផលិតកម្ម​សត្វ បើក​សិក្ខាសាលា​ស្តីពី​ការពង្រឹ​ង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វនៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.