Friday, December 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សាទរ​ចំពោះ​ការ​កាត់​ខ្សែ​កា​ប្លិ៍អាកាស ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ចំពោះ​បណ្តាញ​ខ្សែកាប​ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល​

ដោយ Pothe Thun
24/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
299
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​ក្រុម​ការងារ​ចម្រុះ​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ខ្សែ​ទី​៨ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា សម្រាប់​ការចុះ​អនុវត្តន៍​ការងារ​នេះ ក្រុម​ការងារ​ចម្រុះ​ពុំ​មាន​ជួប​បញ្ហា​ប្រឈម​នាំឱ្យ​រាំងស្ទះ​ពី​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​និង​អាជីវកម្ម​នៅតាម​ដងផ្លូវ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួកគាត់ បាន​សម្តែង​ការពេញចិត្ត និង បាន​សំណូមពរ សុំ​កាត់​ឱ្យបាន​ស្អាត​ល្អ​ដើម្បី​សោភ័ណ្ឌភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ទីក្រុង​ទេសចរណ៍​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ គឺ​បណ្តាញ​ខ្សែ កាប ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល នៅសល់​៣​ខ្សែ​ឆ្លងកាត់​ផ្លូវ​ស៊ី​វត្ថា​ត្រង់​ចំណុច​ភ្លើងស្តុប​ឡា​ប៉េ , មុខ​សណ្ឋាគារ​សោមា​ទេវី និង​ចំណុច​មុខ​សណ្ឋាគារ​សិន​ជូ​រី ខណៈ​ដែល​បណ្តាញ​ខ្សែភ្លើង​អគ្គិសនី​ចូល​ផ្ទះ​អតិថិជន ក៏​មិន​ទាន់​បាន​រៀបរយ​បានល្អ​នៅឡើយ​ដែរ ។​

​លោក សុខ សីហា មានប្រសាសន៍​ទៀត​ថា ចំពោះ​ទិសដៅ​ការងារ​បន្ទាប់​ទៀត យើង​នឹង​អញ្ជើញ​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ទាំងអស់ មក​ប្រជុំ​ពិភាក្សា ដើម្បី​កំណត់​បញ្ហា​ប្រឈម និង​លើក​យក​ចំណុច​ផ្លូវ​គោលដៅ​សម្រាប់​ត្រៀម​អនុវត្ត​បន្ត​តាម​ផែនការ ហើយ​ក្រុម​ការងារ នឹង​ចុះ​អនុវត្តន៍​បន្ត​តាម​តារាង​ពេលវេលា​កំណត់ ព្រោះថា​ក្រុម​ការងារ​ចុះ​អនុវត្តន៍​កាត់​បណ្តាញ​ខ្សែ​កា​ប្លិ៍ ប្រើ​រយៈពេល​១​ខែ ក្នុង​ផ្លូវ​មួយ​ខ្សែ ក្នុងនោះ រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ​សម្រាប់​កាត់​ទម្លាក់​ខ្សែ និង រយៈពេល​នៅសល់ ទុក​ឱកាស​ឱ្យ​បណ្តា​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ , ក្រុមហ៊ុន​ខ្សែកាប​ទូរទស្សន៍​ជាដើម​។​ល​។ ដែល​ប្រើប្រាស់​ខ្សែ​កា​ប្លិ៍អាកាស ដើម្បី​ពួក​គាត់​រៀបចំ​បណ្តាញ​ក្នុង​ក្រុង​មក​រត់​ក្រោម​ដី​វិញ ។​

​សូមបញ្ជាក់​ថា យោងទៅតាម​សេចក្តីជូនដំណឹង​លេខ​៥៣៣ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សោភ័ណ្ឌភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​បណ្តាញ​ខ្សែ​អាកាស​ក្នុង​ក្រុង​សៀមរាប​នោះ គិត​ចាប់ពី​ខែ​សីហា​ឆ្នាំ​២០១៨ ដល់​ខែ​ចុងខែ​មេសា​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ចម្រុះ បាន​កាត់​ទម្លាក់​ខ្សែភ្លើង ខ្សែកាប​អាកាស បាន​ចំនួន​១១ ផ្លូវ​ហើយ សរុប​ប្រវែង​មាន​ជាង ២៨​គីឡូម៉ែត្រ ក្នុងនោះ​មានដូចជា​ផ្លូវ លោក តា​ណឺយ​, តំបន់​ជុំវិញ​ផាប់​ស្ទ្រីត​, កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល ចាប់ពី​ចំណុច​សួនច្បារ​ព្រះរាជដំណាក់ រហូត​ដល់​បុរី​ប្រិមប្រិយ​, កំណាត់​ផ្លូវ ៦០​ម៉ែត្រ រហូត​ដល់​កែង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​, កំណាត់​ផ្លូវ​កូម៉ៃ ចាប់ពី​ចំណុច​ផ្លូវបំបែក អ​៩០ រហូត​ដល់​វត្ត​ថ្មី​, និង​កំណាត់​ផ្លូវ ៧​មករា ចាប់​ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង រហូត​ដល់​រង្វង់​មូល​ព្រះរាជដំណាក់​ខេត្តសៀមរាប ចំណែក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ គ្រោង​នឹង​ក្រោយ​គេ​បង្អស់ ព្រោះ​ផ្លូវ​នេះ​ជា​បណ្តាញ​មេ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​កាត់​ខ្សែ​កា​ប្លិ៍អាកាសក្រុមហ៊ុន​ខាំ​មីន​តែ​ល​ទូរគមនាគមន៍​ខេត្តសៀមរាបប្រធាន​មន្ទីរ​ប្រៃសណីយ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយកដ្ឋាន​ផលិតកម្ម​សត្វ បើក​សិក្ខាសាលា​ស្តីពី​ការពង្រឹ​ង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វនៅ​ខេត្ត​សៀមរាប​

នាយកដ្ឋាន​ផលិតកម្ម​សត្វ បើក​សិក្ខាសាលា​ស្តីពី​ការពង្រឹ​ង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វនៅ​ខេត្ត​សៀមរាប​

ឯកឧត្តម ខៀវ កាញារីទ្ធ ជួប​សំណេះសំណាល​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក កោះសូទិន ខេត្ត​កំពង់ចាម និង​ពិនិត្យមើល​ការជួសជុល​អាគារ​សិក្សា វិទ្យាល័យ​ជី​ហែ​

ឯកឧត្តម ខៀវ កាញារីទ្ធ ជួប​សំណេះសំណាល​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក កោះសូទិន ខេត្ត​កំពង់ចាម និង​ពិនិត្យមើល​ការជួសជុល​អាគារ​សិក្សា វិទ្យាល័យ​ជី​ហែ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​អន្តរក្រសួងលើក​ទី៣ ពិនិត្យ​លើសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​អន្តរក្រសួងលើក​ទី៣ ពិនិត្យ​លើសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.