Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវ ជួបសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
06/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ចំនួន២១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៅសាលប្រជុំសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា ក្រុងសៀមរាប។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អតីតអនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបង្ហាញក្ដីសោមនស្សរីករាយ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់នូវទំនុកចិត្តឱ្យលោកជំទាវ ធ្វើជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រយៈពេល ៥ឆ្នាំកន្លងមកនេះ។ ហើយលោកជំទាវ ក៏មានក្ដីរីយរាយជាខ្លាំងដែលរួមធ្វើការងារមនុស្សធម៌ជាមួយក្រុមប្រតិត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ក្នុងរយៈពេលកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្អូនប្រជាពរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេសគណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលអាចធើ្វសាខាមានដំណើរការល្អកំឡុងពេលដែល ឯកឧត្តមកាន់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ឯកឧត្តមបន្តថា ការងារមនុស្សធម៌ជាសម្មភាពដ៏ល្អប្រពៃ ដូចនេះសូមឲ្យក្រុមប្រតិបត្តិសាខា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ បន្តសកម្មភាពនេះជារៀងរហូត ដើម្បីបានជាប្រយោជន៍ជួយដល់សហគមន៍ និងសង្គមជាតិទាំងមូល ហើយថ្វីត្បិតតែឯកឧត្តមត្រូវផ្លាស់ប្ដូរភារកិច្ចថ្មីក្ដី តែឯកឧត្តម ក៏នឹងនៅបន្តចុះជួយមូលដ្ឋានខេត្តសៀមរាប ជាបន្តទៀត។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តចំពោះមន្ត្រីប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រួទីប្រឹក្សា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវប័ណ្ណ និងលិខិតសរសើរ សម្រាប់គណៈកិត្កិយស គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រូទីប្រឹក្សា ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងឧត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបក្រសួងការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសណ្ដាប់ធ្នាប់ថាការចតយានជំនះឱ្យមានរបៀបរៀបរយ គឺជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ

មន្ត្រីសណ្ដាប់ធ្នាប់ថាការចតយានជំនះឱ្យមានរបៀបរៀបរយ គឺជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ

សួនផ្កាពណ៌លឿងជើងភ្នំគូលែន ហាក់កំពុងទាក់ទាញអ្នកទេសចរមកទស្សនាកំសាន្ដជារៀងរាល់ថ្ងៃ

សួនផ្កាពណ៌លឿងជើងភ្នំគូលែន ហាក់កំពុងទាក់ទាញអ្នកទេសចរមកទស្សនាកំសាន្ដជារៀងរាល់ថ្ងៃ

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.