Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សួនផ្កាពណ៌លឿងជើងភ្នំគូលែន ហាក់កំពុងទាក់ទាញអ្នកទេសចរមកទស្សនាកំសាន្ដជារៀងរាល់ថ្ងៃ

ដោយ Pothe Thun
06/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ឋិតនៅធិស័ក្ដិរីសត ស្រុកស្វាយលើ ខេត្ដសៀមរាប បាននឹងកំពុងទាក់ទាញអ្នកទេសចរទៅកំសាន្ដជារៀងរាល់ថ្ងៃ ខណៈដែលទីតាំងទេសចរនេះ ជុំវិញអបទៅដោយទេសភាពដ៍ស្រស់ត្រកាល់ និងទេសភាពភ្នំគូលែននៅក្បែរនោះទៀតផង។

អ្នកទេសចរដែលបានមកកំសាន្តនៅទីតាំងខាងលើនេះ បានលើកឡើងថា សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ជុំវិញអបទៅដោយទេសភាពនៃភ្នំគូលែន ពណ៌ខៀវស្រស់បំព្រង អាចមើលឃើញទាំងសម្រស់បុប្ផា ទេសភាពព្រៃភ្នំ និងផ្ទាំងសិលាដែលផ្សាភ្ជាប់នឹងការថតរូបទុកជាអនុស្សាវរីយ៍។ ជាពិសេសទៅទៀត ការមកកំសាន្ដនៅទីនេះ បានធ្វើឱ្យអារម្មណ៍ពួកគាត់មានភាពស្រស់ថ្លា បំបាត់នូវភាពស្មុកស្មាញ និងទុក្ខកង្វល់ច្រើន។

ពួកគាត់លើកឡើងទៀតថា នៅសួនផ្កាពណ៌លឿងនៅធិស័ក្ដិរីសត មិនត្រឹមតែមានទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងមានសួនផ្កាជាច្រើនទៀត ជាកន្លែងដើរកំសាន្ដ និងកន្លែងលំហែរកាយដ៍ប្រណិត ព្រោះបានបង្កើតនៅកន្លែងស្នាក់នៅជារីសតតង់ មានអាងហែលទឹក អាចជិះម៉ូតូធំ កង់កំសាន្ដតាមសួនច្បារ និងទៅទ្សនាប្រាសាទបុរាណដែលនៅក្បែនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក យ៉ាត់ យ៉ា ជាអ្នកគ្រប់គ្រងធិស័ក្ដិរីសតជើងភ្នំគូលែន បានឲ្យដឹងថា សួនផ្កាធិស័ក្ដិរីសត មានសួនច្បារចម្រុះពណ៌នៅលើផ្ទៃដីប្រមាណ ៥ហិកតា ជាប់ជើងភ្នំគូលែនដែលជាតំបន់ទីក្រុងបុរាណ ហើយភ្ញៀវទេសចរក៏អាចឈៀងទៅកំសាន្ដបានច្រើនកន្លែង ដូចនៅប្រាសាទបឹងមាលា ប្រាសាទកោះកេរ ទឹកធ្លាក់ភ្នំគូលែនជាដើម ព្រោះតំបន់នោះមានផ្លូវធ្វើដំណើរខ្វាត់ខ្វែងហើយទិសដៅតែមួយ។ លោកថា សួនច្បារនៅធិស័ក្ដិរីសតជើងភ្នំគូលេន មានអ្នកទេសចរទៅកំសាន្ដគិតជាធម្យមពី ៣០០ទៅ ៤០០នាក់ក្នុងមួយថ្ងៃនៃថ្ងៃធម្មតា ប៉ុន្ដែសម្រាប់ថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យគឺមានអ្នកទេសចរទៅកំសាន្ដច្រើន។

អ្នកគ្រប់គ្រងរូបនេះ បានឱ្យដឹងទៀតថា ការបង្កើតនូវសួនផ្កាធិស័ក្ដិរីសត គឺបានជួយលើកស្ទួយវិស័យទេសចរ ទាំងការស្នាក់នៅ ការទស្សនាកំសាន្ដផ្ដល់ស្នាមញញឹមជាមួយគ្នា បង្កើតឱ្យកាសការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្ដល់ការងារឱ្យពួកគាត់ធ្វើផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ធិស័ក្ដិរីសត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.