Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

ដោយ Pothe Thun
07/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៍បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។

សំណើនេះបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម គីម ជីន ព្យូ បានសម្តែងការអបអរសាទរចំពោះការបង្កើតនូវរាជរដ្ឋាភិបាលនិងរដ្ឋសភាអាណត្តិថ្មី ដែលជាអ្នកបន្តវេនពោរពេញដោយថាមពលនៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា។ ឯកឧត្តម គីម ជីន ព្យូ បានគូសបញ្ជាក់ថារដ្ឋសភាសាធារណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តម គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថានឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជានៅក្នុងនោះមានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង កម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍របស់កម្ពុជានឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្ត និង ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុស្សរណៈនៃកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរបានធ្វើជាមួយគ្នាកន្លងមក។ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិរព័ណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលជាមហាព្រឹត្តិការណ៍មួយនឹងនាំមកនូវឱកាសថ្មីដល់សាធារណរដ្ឋកូរ៉េ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។

សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជានិងប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានចែករំលែកអំពីស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋសភាពីគ្នាទៅវិញទៅមក ផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជូនគណៈប្រតិភូថា កម្ពុជាសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់គោលនយោបាយធំៗជាអាទិភាពគឺ ការពារសន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា នៅខែកក្កដា កន្លងទៅនេះ ដោយមានគណបក្សនយោបាយ ចំនួន១៨បានចូលរួម និងមានអ្នកទៅបោះឆ្នោតចំនួន ៨៤.៥៨% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រលើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោតបើប្រៀបធៀបជាមួយនឹងការបោះឆ្នោត ៦លើក កន្លងមក គិតពីឆ្នាំ១៩៩៣។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្តថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនកម្ពុជា ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាច ប្រព្រឹត្តទៅដោយរលូន និងមានសុខសន្តិភាពបរិបូរណ៍។ នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយដ៏សំខាន់ និងអស្ចារ្យសម្រាប់កម្ពុជា ដោយសាររយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ កម្ពុជាពុំមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងសាមគ្គីភាពជាតិដូចពេលនេះឡើយ។

ក្នុងគោលដៅពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅឡើង ឯកឧត្តម គីម ជីន ព្យូ បានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណកូរ៉េក្នុងពេលឆាប់ៗខាងមុខនេះ។ សំណើនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយក៕

Tags: ​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើមនីតិកាលទី៧រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព របស់ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

ដើមនីតិកាលទី៧រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព របស់ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

អាជ្ញាធរខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទើបបញ្ចប់វគ្គបណ្តុះបណ្តាល យកចំណេះដឹងទៅប្រើប្រាស់ឱ្យស្របតាមនិយាមគរុកោសល្យ និងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន

អាជ្ញាធរខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទើបបញ្ចប់វគ្គបណ្តុះបណ្តាល យកចំណេះដឹងទៅប្រើប្រាស់ឱ្យស្របតាមនិយាមគរុកោសល្យ និងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.