Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទើបបញ្ចប់វគ្គបណ្តុះបណ្តាល យកចំណេះដឹងទៅប្រើប្រាស់ឱ្យស្របតាមនិយាមគរុកោសល្យ និងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន

ដោយ Pothe Thun
07/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទើបបញ្ចប់វគ្គបណ្តុះបណ្តាល យកចំណេះដឹងទៅប្រើប្រាស់ឱ្យស្របតាមនិយាមគរុកោសល្យ និងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍលើវិជ្ជាជីវៈគ្រូបង្រៀនទាំង៤ គឺចំណេះដឹង វិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និង សីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមានគុណវុឌ្ឍិ ប្រដុំត្រសងទៅនឹងបុគ្គលិកអប់រំ នៃប្រទេសក្នុងតំបន់ និង ដើម្បីផលប្រយោជន៍របស់កុមារ ដែលពួកគេនឹងក្លាយទៅជាពលរដ្ឋល្អ ដែលមានចំណេះដឹងទូទៅ ទូលំទូលាយ មានជំនាញច្បាស់លាស់ មានឥរិយាបទថ្លៃថ្នូរ ចេះរួមរស់ជាមួយអ្នកដទៃប្រកបដោយសុខដុមរមនា ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវគ្គបណ្ដុះបណ្ដាលនិយាមគរុកោសល្យ គ្រូបឋមសិក្សា ១២+២ជំនាន់ទី៣៩ សរុបចំនួន១៣៦នាក់ ក្នុងនោះមកពីខេត្តសៀមរាបចំនួន៩២នាក់ និង ខេត្តឧត្តរមានជ័យចំនួន៤៤នាក់ នៅសាលគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី ម៉ននី រង្សី ក៏បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិសេសគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេសទាំងអស់នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដែលបានយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការបណ្ដុះបណ្ដាល គ្រូបឋមសិក្សា ជាច្រើនជំនាន់ និងជាច្រើននាក់កន្លង មកឱ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរគួរជាទីពេញចិត្ត ព្រមទាំងបានជំរុញដល់លោកគ្រូអ្នកគ្រូទាំង១៣៦នាក់ ត្រូវខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់បន្តអភិវឌ្ឍគុណវុឌ្ឍិ និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់វិស័យ អប់រំ ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និង ត្រូវបន្តអនុវត្តការអប់រំបែបឌីជីថលសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងបរិការណ៍សង្គមសេដ្ឋកិច្ច ឌីជីថល។

លោកស្រីអភិបាលរងខេត្ត បន្តថា ក្នុងនាមយើងជាគ្រូបង្រៀនក៏ត្រូវយកចិត្តទុកដាក់ណែនាំជាប្រចាំដល់សិស្សានុសិស្សអំពីសុវត្ថិភាពចំណីអាហារ ពីការគោរពច្បាប់ចរាចរណ៍ ការជៀសផុតពីគ្រឿងញៀន ការអប់រំសីលធម៌ ផ្តល់ឱវាទដល់សិស្សឱ្យមានឥរិយាបទនិងអាកប្បកិរិយាសមរម្យ ចេះ គោរពឱនលំទោនចាស់ព្រឹទ្ធាចារ្យ ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូជាដើម។ល។ព្រោះវិស័យអប់រំដើរតួនាទីយ៉ាង សំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ពោលគឺ ជួយជំរុញការអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាព និងមានតុល្យភាពរវាង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ មនុស្សជាតិ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

អាជ្ញាធរជាតិអប្សរាបង្ហាញថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ខេត្តសៀមរាប

ប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីសៀមរាប-អង្គរ នឹងជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.