Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន

ដោយ Pothe Thun
25/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ជនពិការ និង ជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជា បានក្រើនរំឭក និងជំរុញដល់អាជ្ញាធរឃុំ សង្កាត់ ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា ការលះបង់ របស់អតីតយុទ្ធជន ចំពោះប្រទេសជាតិ ជាពិសេសនាសម័យសង្គ្រាម គឺជាការធ្វើពលិកម្មដែលមិនអាចកាត់ថ្លៃបាន ដើម្បីនាំយកសន្តិភាពជូនជាតិមាតុភូមិ។ ឯកឧត្តម បន្ថែមថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់នេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់ពួកគាត់ ដែលកំពុងជួបការខ្វះខាតនៅតាមមូលដ្ឋាន។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើង ទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញដល់ ឯកឧត្ដមប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក ឲ្យមានប្រសិទ្ធភាព ក៏ដូចជាបន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធ ចាប់ពីថ្នាក់ខេត្តរហូតដល់ ក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម ប្តេជ្ញាបន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ជាក្រុមតូចៗ ជាពិសេសការនាំយកថវិកាបេឡា មរណសង្គ្រោះ ការប្រគល់ ថវិកាធានារ៉ាប់រងសង្គម ដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនដល់លំនៅដ្ឋាន ។ ឯកឧត្តម បន្តចុះជួបសួរសុខទុក្ខ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ និង សុខភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ និង ពង្រឹងការងារដឹកនាំសមាគមន៍គ្រប់ថ្នាក់ យកចិត្តទុកដាក់ការរៀបចំចងក្រង តាមភូមិ ឃុំ-សង្កាត់នីមួយៗ ដើម្បីងាយស្រួល ជួយដោះស្រាយអន្តរាគមន៍បានទាន់ពេលវេលាដល់បងប្អូនអតីតយុទ្ធជន។

យោងតាមរបាយការណ៍ របស់សមាគមអតីត យុទ្ធជនខេត្តកម្ពុជា សៀមរាប បង្ហាញថា រយៈពេល៨ខែមកនេះ ការគ្រប់គ្រងទិន្នន័យអតីតយុទ្ធជនក្នុងខេត្ត មានចំនួនសរុប ៨ ៨៦៣នាក់ ក្នុងនោះជនពិការ ២ ០៧៤នាក់ , និវត្តន៍ជន ២ ៩៧៨នាក់ , ជនបាត់បង់សមត្ថភាព ១៤២នាក់ , គ្រួសារជនពលី ២ ៧៨២នាក់ និង គ្រួសារមរណៈ ៨៨៧នាក់។ ក្នុងនោះ សុំចូលជាសមាជិកសមាគម ចំនួន ៦ ៧២១នាក់ និង អតីតយុទ្ធជនស្ថិតនៅក្រៅសមាគមមាន ចំនួន ២ ១៤២នាក់ ។ ចំពោះស្ថានភាពជីវភាពអតីតយុទ្ធជន ជាគ្រួសារខ្វះខាត ចំនួន ២១នាក់, គ្រួសារក្រីក្រ ចំនួន ៨៨២នាក់ , គ្រួសារគ្មានដីនិងផ្ទះ ចំនួន ១៣១នាក់ , មានដីតែគ្មានផ្ទះ ចំនួន ២៥៦នាក់ , មានផ្ទះតែទ្រុតទ្រោម ចំនួន ៤១១នាក់ និង អ្នកនៅលើដីសាធារណៈ ចំនួន ២៨៣នាក់ ។ សមាគមបានសាងសង់ផ្ទះជូន សមាជិក មានចំនួន ៩០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី និងបានបញ្ជូនអតីតយុទ្ធជនចំនួន ៤១គ្រួសារ ទទួលផ្ទះ ៤១ខ្នង នៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងខេត្តឧត្តរមានជ័យ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: អតីតយុទ្ធជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.