Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

ដោយ Pothe Thun
26/09/2023
នៅក្នុង ព័ត៌មានជាតិទូទៅ
105
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងសិក្ខាសាលាស្ដីពី ការបង្ហាញកម្រោងបទពិសោធន៍ល្អៗ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការអនុវត្តគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាជម្រើសទី២ របស់យុវជន ប្រជាពលរដ្ឋ ឬ ក្រុមគោលដៅ ហើយ TVET ក៏បានផ្តល់ឱកាសដល់ក្រុមគោលដៅ សូម្បីតែអ្នកមិនចេះអក្សរ ឬអ្នកមានចំណេះដឹងទាប ក៏អាចជួយឱ្យពួកគាត់ចុះឈ្មោះចូលរៀនបានដែរ។ TVET គឺជាច្រកមួយដែលមានភាពបត់បែន ជាផ្លូវកាត់ ជួយឱ្យពួកគាត់មានមុខរបរ ការងារ មានប្រាក់ចំណូលកាន់តែច្រើន ធ្វើឱ្យជីវភាព និងជីវិតកាន់តែប្រសើរ។ ជារួម សិស្ស TVET ដែលបានបញ្ចប់ការសិក្សា គឺទទួលបានការងារធ្វើ ស្ទើរតែទាំងស្រុង, នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសិក្ខាសាលាស្ដីពី ការបង្ហាញកម្រោងបទពិសោធន៍ល្អៗ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការអនុវត្តគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ក្នុងខេត្តសៀមរាប។

ឯកឧត្តម ហ៊ីង ស៊ីដេត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីគោលនយោបាយ
អាទិភាពក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាន នាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ១ (C1) ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧០$ ក្នុង១ខែ (មានរយៈពេល៤ខែ) សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម នៅមុនដំណាច់ឆ្នាំ២០២៣ នេះហើយ។ ឈរលើមូលដ្ឋាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តបង្កើនការវិនិយោគ និងធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផលិតមូលធនមនុស្ស ដែលបំពាក់ទៅដោយចំណេះដឹង ជំនាញ ឥរិយាបថ និងសីលធម៌ សំដៅ ឆ្លើយតបទៅនឹងតម្រូវការរបស់ ឧស្សាហកម្ម និងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងមានភាពធន់ ភាពបត់បែន និងអាចឆ្លើយតប ទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងទីផ្សារការងារ ការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេសដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

ឯកឧត្តម ហ៊ីង ស៊ីដេត បានមានប្រសាសន៍ថា ប្រទេសជាតិមួយអាចមានការរីកចម្រើនទៅមុខបានឆាប់រហ័ស លុះត្រាតែវិស័យ TVET នឹងក្លាយជាជម្រើសទី១ របស់យុវជន ខណៈបច្ចុប្បន្នសិស្សានុសិស្សនៅពុំទាន់យល់ដឹងបានទូលំទូលាយពីវិស័យ TVET នេះនៅឡើយ។ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្ស ត្រូវសិក្សាជំនាញ ដែលសង្គម និងទីផ្សារការងារកំពុងត្រូវការ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ចៀសវាងការជ្រើសរើសមុខវិជ្ជាតៗតាមគ្នា មួយវិញទៀត ត្រូវចេះបង្កើតការទំនាក់ទំនងក្នុងសង្គម ដើម្បីទទួលបានឱកាស និងក្តាប់បានព័ត៌មានផ្សេងៗ សម្រាប់ភាពជោគជ័យក្នុងការងារ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

មានប្រសាសន៍ក្នុងសិក្ខាសាលានោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប លើកឡើងថា ការសិក្សា TVET ពិតជាមានឧត្តមភាព និងសារប្រយោជន៍ណាស់ ក្នុងការផ្ដល់ជំនាញ វិជ្ជាជីវៈដល់មនុស្សគ្រប់វ័យ ជាពិសេសយុវជនរងហានិភ័យមកពីទីជនបទ សំដៅឱ្យទទួលបានការងារ មុខរបរសមរម្យ សម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារ។

លោកស្រី ម៉ននី រង្សី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់វិស័យ TVET នេះ ជាវិស័យអាទិភាពទី២ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ក្នុងផែនការយុទ្ធសាស្ត្របច្ចកោណ។ វិស័យនេះ នឹងរួមចំណែកកសាងមូលធនមនុស្ស ប្រកបដោយចំណេះ សមត្ថភាព ជំនាញ ឥរិយាបថការងារ និងសីលធម៌វិទ្យាជីវៈ ដើម្បីក្លាយខ្លួនជាអ្នកមានជំនាញបច្ចេកទេស ដែលឆ្លើយតបទៅនឹងកំណើនតម្រូវការ ក្នុងទីផ្សារការងារ នៃជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន និងខាងមុខ។
លោកស្រី អភិបាលរងខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាលាលា នៃគម្រោង “ជំនាញ ដើម្បីភាពជោគជ័យ” ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍសមាគមមូលដ្ឋាន ដែលធានាដល់ភាពមានការងារធ្វើរបស់បុរស ស្ត្រី ដោយមិនប្រកាន់វ័យ ជាពិសេសយុវជន ដែលរងគ្រោះ និងងាយរងហានិភ័យ ដើម្បីឱ្យពួកគេអាចទទួលបាន ចំណេះ ជំនាញ និងធនធាន ស្របតាមតម្រូវការ ជាពិសេសតម្រូវការនៅក្នុងមូលដ្ឋាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានចូលរួមយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពអសកម្មនានាក្នុងសង្គម។ ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី សូមថ្លែងអំណរគុណដល់ សមាគមបណ្ដុះកុមារ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និងមជ្ឈមណ្ឌលបណ្ដុះវិជ្ជាជីវៈរតនៈគិរី ដែលបានរៀបចំសិក្ខាសាលានេះឡើង។ ជាមួយនោះ លោកស្រី ក៏សូមសំណូមពរដល់លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប ស្នើដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយនេះទៅរដ្ឋបាលខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយក្នុងកម្មវិធីវេទិកាសាធារណៈរបស់រដ្ឋបាលខេត្ត នៅតាមបណ្ដាក្រុង ស្រុកផងដែរ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.