Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង

ដោយ Pothe Thun
28/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងសៀមរាប សហការជាមួយ មន្ទីរ ស្ថាប័ន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស នុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (សសយក) បណ្តាអង្គភាពពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ក្នុងខេត្តចំនួនប្រមាណជា១៥០០នាក់បានចូលរួមក្នុងសំអាតសំរាមតាមដងផ្លូវនានាក្នុង១០គោលដៅក្នុងក្រុងសៀមរាប។ តាមរយៈសកម្មភាពនេះជាសារ ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត ទាំងគ្រប់ទីកន្លែង ទីសាធារណៈ តាមលំនៅដ្ឋាន ដោយការទុកដាក់ សំរាម កាក់សំណល់អោយបានត្រឹមត្រូវល្អ មានសណ្ដាប់ធ្នាប់ រក្សាបានអនាម័យ ដើម្បីអោយ ខេត្តទេសចរណ៍នេះ មានសោភណ្ឌ័ភាព លើកកម្ពស់គុណភាពទីក្រុងស្អាត ជាពិសេសការបញ្ជ្រាបការយល់ដឹងដល់ប្អូនៗសិស្ស និស្សិត បងប្អូន ទាំងអស់គ្នាដែលរកទទួលទានតាមរយៈវិស័យទេសចរណ៍ ដើម្បីធានាបាននូវភាពទាក់ទាញ ទេសចរ លើកកម្ពស់ការអភិវិឌ្ឍន៍ និងផ្សារភ្ជាប់ជាមួយការការពារស្រឡាញ់ ធម្មជាតិ ស្របនិងតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។លោក នួន ពុទ្ឋរ៉ា អភិបាលក្រុងសៀមរាប រំពឹងទុកថា៖បន្ទាប់ពីយុទ្ឋនាការនេះបានបញ្ចប់ បងប្អូនប្រជាពលរដ្ឋនឹងរក្សាបាននូវទម្លាប់ល្អ បោសសំអាតក្នុងទីតាំងរបស់ខ្លួននិងតាមដងផ្លូវឱ្យបានជាប្រចាំ ចូលរួមញែក វេចខ្ចប់ ទុកដាក់និងបញ្ចេញសំរាម សមណល់រឹងឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយថង់ប្លាស្ទិក កែច្នៃឬប្រើប្រាស់ឡើងវិញសំដៅធ្វើយ៉ាងណាប្រែក្លាយទីក្រុងសៀមរាប ទៅជាទីក្រុងគ្មានសំរាបនាថ្ងៃអនាគត សមដូចពាក្យស្លោកថា៖ភូមិឋានស្អាត សុខភាពល្អជីវិតរីករាយ។


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ ដើម្បីធានាបាន នូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សំណល់សរីរាង្គ សំណល់ពួកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយ ចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។ ឆ្លើយតបនឹងចក្ខុវិស័យខាងលើ ជា ពិសេស ដើម្បីឱ្យការប្រារព្ធទិវានេះជារៀងរាល់ឆ្នាំអាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា និងមានការចូលរួម កាន់តែសស្រាក់សស្រាំថែមទៀតពីសំណាក់ យើងទាំងអស់គ្នា គួរគប្បីអនុវត្ត និងណែនាំអំពីការធ្វើអនាម័យ បរិស្ថានតាម ទីសាធារណៈ ជាប្រចាំ រៀបចំដាំកូនឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដើម។ល។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទាំងអស់គ្នាសម្រាប់ការចូលរួមក្នុងយុទ្ឋនាការនេះនិង បានឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់នឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ”។ ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាព មនុស្សពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

Tags: ទិវាទេសចរណ៍ ពិភពលោក​សម្អាត​បរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.