Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

ដោយ Pothe Thun
28/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការដាក់តាំងបង្ហាញផលិតផលខ្មែរប្រមាណ ៦០ប្រភេទ ក្នុងកម្មវិធី«ភូមិមួយ ផលិតមួយ» ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ ចូលរួមគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរ។

ថ្លែងក្នុងពិធីបើកកម្មវិធី«ភូមិមួយផលិតមួយ» លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប លើកឡើងថា ការរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក នៅខេត្តសៀមរាបនាពេលនេះ នឹងជំរុញការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញជាអធិបតីនាឱកាសនោះ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ គូសបញ្ជាក់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន ដោយបានយកចិត្តទុកដាក់ខ្លាំង ទៅលើសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកសាងឯកសារគតិយុត្តសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញ នូវគោលនយោបាយជាតិស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣ ។

ឯកឧត្តមក៏បាន បញ្ជាក់បន្ថែមថា នៅចុងឆ្នាំ២០២១ ការជំរុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ ដែលមានខេត្តចូលរួមចំនួន១០ និងចងក្រងផលិតផលក្នុងស្រុកបានចំនួន ១២០ផលិតផល ដោយឡែកនៅឆ្នាំ២០២២ គណៈកម្មាធិការ ចងក្រងផលិតផលក្នុងស្រុកបានចំនួន ៦០០ផលិតផល នៃ២៥ រាជធានី ខេត្ត ក្នុងនោះខេត្តសៀមរាប មាន ៤២ផលិតផល ។

ឯកឧត្តម ក៏បានអំពាវនាវ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមជំរុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បី ពង្រឹងគុណភាព និង សមត្ថភាពពាណិជ្ជកម្មនៃផលិតផលមានស្រាប់ ដែលនេះជាគោលការណ៍គ្រឺះ និងជាគោលដៅដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប គុណភាពល្អ ស្របតាមយុទ្ឋសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី និង លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ភូមិមួយ ផលិតមួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.