Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ

ដោយ Pothe Thun
19/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អ កាន់តែទទួលបាននូវគុណភាពខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំបន្តបន្ទាប់យុវជន និងកុមារទាំងអស់ ត្រូវចូលរួមចំណែកអនុវត្តឲ្យបាន នូវភារកិច្ចដ៏សំខាន់ៗមួយចំនួនគឺ៖សិក្សាអំពីខ្លួនឯងដើម្បីកំណត់ចំណង់ចំណូលចិត្ត ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួង ដែលជាយាន្តក្នុងការជ្រើសរើសមុខវិជ្ជានិងជំនាញដែលសមស្របនឹងខ្លួនបានត្រឹមត្រូវ ហើយត្រូវ ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍ តម្រូវការផ្នែកធនធានមនុស្សរបស់សង្គម នោះក្មួយៗនឹងមិនវង្វេងផ្លូវ រឹតមានគោលដៅច្បាស់លាស់ក្នុងពេលសម្រេចចិត្តចាប់រើសយកអាជីពសម្រាប់ជីវិតនាពេលអនាគតកសាងខ្លួនជាកុមារនិងយុវជនដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ជំហានសិក្សា បំណិនអរកម្ម និងបំណិនជីវិត ស្របតាមតម្រូវការជំនាញនៅសតវត្សទី២១ ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថាក្រសួងអប់រំបានរៀបចំការប្រជុំបូកសរុបនេះគឺមានគោលបំណងបង្កលក្ខណៈងាយស្រួលជូន មន្ត្រីគ្រប់គ្រងការងារកុមារ និងយុវជនគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់កុមារ និងយុវជនដែលមានស្នាដៃទាំងអស់បានជួបជុំគ្នាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធជាក់ស្ដែងពីគ្នាទៅវិញទៅមក អំពីការងាររៀបចំនិងពង្រឹងការងារអភិវឌ្ឍក្រុមប្រឹក្សា កុមារនិងយុវជនកម្ពុជានៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ពិសេសអំពី របៀបជ្រើសរើសអ្នកមានស្នាដៃក្នុងចលនាពេល រៀបចំទិសដៅ និងវិធានការមួយដ៏សមស្របសម្រាប់ បន្តជំរុញការអនុវត្តចលនា៣ល្អរបស់កុមារ និងយុវជនឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយ ប្រសិទ្ធភាព ទៅតាមខ្លឹមសារសេចក្ដីណែនាំលេខ៤០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីការលើក កម្ពស់ប្រសិទ្ធភាពចលនាប្រឡងប្រណាំង៣ល្អ (កូនល្អ សីសល្អ មិត្តល្អ)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិត ក៍បានថ្លែងបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការសកម្មភាពការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣- ២០២៨ ដែលផ្ដោតលើអាទិភាពស្នូល៤ចំណុចគឺ៖ អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន. អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំ កម្មវិធីសិក្សា និងសកម្មភាពនៅម៉ោងសិក្សាឱ្យ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស. អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថមដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពថាដៃគូរ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។

កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អ ( កូនល្អ សិស្សល្អ មិត្តល្អ ) ថ្នាក់ជាតិ ឆ្នាំសិក្សា២០២២-២០២៣ បានដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជានិងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្មួយៗកុមារនិងយុវជនដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ មកពីគ្រប់រាជធានីខេត្តទាំង២៥ សរុបចំនួនជាង២៩០នាក់ ។ តាមរយៈនៃកិច្ចប្រជុំវាយតម្លៃចលនាប្រឡងប្រណាំង៣ល្អ នាពេលនេះគឺទទួលបានការចែករំលែកនូវ សកម្មភាពជាច្រើន ដូចជាការអប់រំ និងពង្រឹងស្មារតី កូនលួ សិស្សល្អ មិត្តល្អ ការរៀបចំឱ្យមានក្លឹបយុវជន រួមមាន ក្លឹបអំណាន ក្លឹបមិត្តអប់រំមិត្ត ក្លឹបសិក្សា (ក្រុមធនធានវ័យក្មេង) ការចូលរួមសប្បុរសធម៌ ការងារសង្គម និងការងារស្ម័គ្រចិត្ត ។ល ។ ជាមួយនោះដែរក៏មានការប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពអប់រំនៃបណ្តាខេត្ត-រាជធានី និងបុគ្គលផងដែរ ៕

អត្ថបទ និងរូបភាព ទ្រា ពន្លឺ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបរំពឹងថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣នឹងមានអ្នកទេសចរចូលរួមច្រើន

អាជ្ញាធរខេត្តសៀមរាបរំពឹងថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣នឹងមានអ្នកទេសចរចូលរួមច្រើន

ក្រសួងផែនការ បើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅខេត្តសៀមរាប

ក្រសួងផែនការ បើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅខេត្តសៀមរាប

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.