Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ បើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅខេត្តសៀមរាប

ដោយ Pothe Thun
24/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការ បើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងផែនការ បានបើកអង្គសិក្ខាសាលាកសាងសមត្ថភាព ស្តីពីការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាលរងខេត្ត មានការចូលរួមពីសំណាកឯកឧត្តម លោកលោកស្រីជាអគ្គនាយកស្ដីទីនៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ តំណាងមន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប ព្រមទាំងវត្តមានពីថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរផែនការ មកពីខេត្តសៀមរាប ,ឧត្តរមានជ័យ ,ព្រះវិហារ និងខេត្តកំពង់ធំ ចំនួន៣៥នាក់។

ឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយកស្ដីទីនៃវិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ព្រោះនឹងសម្រេចបានគោលដៅយុទ្ធសាស្ត្រ ផែនការសកម្មភាពចម្បងៗមួយចំនួន ដែលត្រូវបានដាក់ចេញក្នុងផែនការសកម្មភាពសម្រាប់អនុវត្តការវាស់វែងសូចនាករ SDG និងក្របខណ្ឌការងារសម្រាប់ប្រមូលទិន្នន័យត្រូវបានកំណត់ ហើយលទ្ធផលរំពឹងទុកដែលត្រូវសម្រេចឱ្យបាននោះ គឺការបង្កើត និងការអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍ និងផ្សព្វផ្សាយទិន្នន័យសូចនាករ SDG/CSDG ព្រមទាំងសូចនាករអភិវឌ្ឍន៍ជាតិផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ ថុល អភិបាលរងខេត្ត បានសម្ដែងនូវការគាំទ្រចំពោះការរៀបចំបើកសិក្ខាសាលានេះ ព្រោះបានអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានមន្រ្តីនៃក្រសួង មន្ទីរ ស្ថាប័ន ដែលពាក់ព័ន្ធនៅក្នុងខេត្ត ជាពិសេស មន្រ្តីនៃមន្ទីរផែនការខេត្តទាំង០៥ ក្នុងការលើកកម្ពស់ចំណេះដឹង ដើម្បីចូលរួមអនុវត្តការងារបានល្អប្រសើរ។ លោកបន្តថា ផែនការយុទ្ធសាស្ត្រជាតិ គឺជាផែនការស្នូល ដែលរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើង ក្នុងក្របខ័ណ្ឌគោលនយោ បាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យ៉ាងសំខាន់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដូច្នេះក្នុងនាមអាជ្ញាធរខេត្តសៀមរាប សង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត អំពីការចងក្រងទិន្នន័យសម្រាប់សូចនាករ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺ ជាផែនការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងគ្របដណ្តប់លើគ្រប់វិស័យ និងក្របខ័ណ្ឌគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិ ទី៧ ដែលបានចែងក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពោលគឺគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា នឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងរៀនសូត្របទពិសោធន៍រវាងអ្នកចូលរួមពីបណ្ដាមន្ទីរ-សា្ថប័នពាក់ព័ន្ធ ព្រមទាំងបានយល់ដឹងកាន់តែទូលំទូលាយអំពីចរិកលក្ខណៈរបស់សូចនាករ ភាពសំខាន់របស់ម៉េតាទិន្នន័យ បានស្វែងយល់ពីប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍សូចនាករអភិវឌ្ឍន៍ជាតិ (CAMSTAT) និងប្រព័ន្ធកម្មវិធីថ្នាលទិន្នន័យសម្រាប់ផ្សព្វផ្សាយសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Open SDG) ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត

Tags: SDG​ក្រសួង​ផែនការម៉េតាទិន្នន័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក

ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.