Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក

ដោយ Pothe Thun
24/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប សហការជាមួយក្លឹបបង្រៀនហែលទឹក Swimmy inc. of Japan បានរៀបចំកម្មវីធីសប្បុសធម៌ផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះពេលមានបញ្ហាលង់ទឹក ដល់់សិក្សានុសិស្ស នៃសាលាអនុវិទ្យាល័យវត្តចក និងសាលាបឋមសិក្សាវត្តបូព៌។

លោក យូ ស៊ូហ្កាហារ៉ា (Yu Sugahara) CEO & Founder នៃក្លឹបបង្រៀនហែលទឹក Swimmy inc. of Japan បានលើកឡើងថា តាមការមើលឃើញរបស់លោកឃើញកុមារកម្ពុជាជាច្រើនបានស្លាប់ដោយការលង់ទឹកដូចនេះហើយបានជាលោកចង់ជួយបង្រៀនកុមារ ជាពិសេសសិក្សនុសិស្សឱ្យពួកគាត់ ចេះហែលទឹកឱ្យបានត្រឹមត្រូវ ក្នុងបំណងចូលរួមចំណែកកាត់បន្ថយអត្រាកុមារស្លាប់ដោយសារការលង់ទឹកនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឯក សាម៉ាឌី អ្នកគ្រប់គ្រងគ្រូបង្រៀនហែលទឹកនៃក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប បានលើកឡើងថា គោលបំណងសំខាន់នៃកម្មវិធីពេលនេះ គឺចង់ឱ្យសិក្សានុសិស្សចេះហែលទឹក ចេះជួយសង្គ្រោះអ្នកលង់ទឹក និងការជួយសង្គ្រោះបឋម តាមលក្ខណៈវិជ្ជាជីវៈ ដែលមានមេរៀនល្អៗជាច្រើន ដោយមិនមែនធ្វើតាមប្រពៃណី។ លោកថា ដោយមើលឃើញពីអត្រាកុមារនៅកម្ពុជាចេះហែលទឹកនៅមានកម្រិត ហើយក៏មានការប្រឈមនឹងការលង់ទឹកច្រើន ជាពិសេសនៅតាមសហគមន៍ ពេលមានទឹកជំនន់នេះ ទើបក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី បានបន្តសហការជាមួយបណ្តាសាលានានា ដើម្បីផ្តល់ចំណេះដឹងណេះដឹងទៅពួកគាត់ ហើយចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ននេះ ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី បានបង្រៀនសិស្សឱ្យចេះហែលទឹកជា៤ពាន់នាក់ហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ចុះបង្រៀនដល់សិក្សានុសិស្សតាមសាលារៀននានាដោយឥគិតថ្លៃបានជាង១ពាន់នាក់់ដែរហើយ។

អ្នកស្រី លាក់ ម៉ាល័យ តំណាងមន្ទីរ អប់រំយុវជន និងកីឡាខេត្តសៀមរាប បានថ្លែងថា ការបង្រៀនកុមារឱ្យចេះហែលទឹកនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាបច្ចុប្បន្ន មានកុមារជាច្រើនបានស្លាប់ដោយសារលង់ទឹក និងការជួយគ្នាពេលមានអ្នកលង់ទឹកដោយសារតែពួកគាត់មិនចេះហែលទឹក និងមិនចេះពីរបៀប នៃការជួយសង្គ្រោះមានពេលមិត្តភក្តិលង់ទឹក។

ក្នុងឱកាសនោះដែរ លោកគ្រូ អន គុណរត្ន័ នាយកសាលាបឋមសិក្សាវត្តបូព៌ បានចាត់ទុកមេរៀនហែលទឹកនេះ ជាចំណេះដឺងដ៏សំខាន់មួយក្នុងជិវិតរបស់កូនៗយើង នៅពេលគាត់ជួបនូវបញ្ហា ឬមិត្តភក្កិគាត់ជួបបញ្ហាគាត់អាចជួយបានទាន់ពេលវេលា ហើយក៏សូមអរគុណដល់ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ដែលផ្តល់ចំណេះដឹងនេះដល់កូនៗ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ក្លឹបបង្រៀនហែលទឹកលង់ទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

អាជ្ញាធរខេត្ដសៀមរាប និង ខេត្ដលាវនីញ ជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងឈានទៅរកជាខេត្តសម្ព័ន្ធមេត្រីភាព

អាជ្ញាធរខេត្ដសៀមរាប និង ខេត្ដលាវនីញ ជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងឈានទៅរកជាខេត្តសម្ព័ន្ធមេត្រីភាព

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.